ក្នុងស្មារតីនៃមូលបទ "ជំរុញទំនាក់ទំនងភាពជាដៃគូដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព" បណ្តាថ្នាក់ដឹកនាំអាស៊ានបានផ្តោតសំខាន់ទៅលើការពិភាក្សាអំពីទិសដៅ និងវិធានការឆ្ពោះទៅរកការកសាងសហគមន៍អាស៊ានប្រកបដោយនិរន្តរភាពដើម្បីប្រជាជន។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ (រូបថត៖ vnanet.vn)

ក្នុងឋានៈជាប្រធានអាស៊ានបន្តវេន លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានចែករំលែក និងវាយតំលៃខ្ពស់ចំពោះមូលបទ និងអាទិភាពដែលបានលើកឡើងដោយប្រទេសថៃ ដែលជាប្រធានអាស៊ានឆ្នាំ ២០១៩ ។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់ថា អាស៊ានគប្បីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹងសាមគ្គីភាព ការតភ្ជាប់ក្នុងប្លុក ការពង្រីកតួនាទីជាមជ្ឈភាព និងប្រសិទ្ធភាពនៃយន្តការនៅក្នុងតំបន់ដែលដឹកនាំដោយអាស៊ាន។ អាស៊ានគប្បីជំរុញការតភ្ជាប់ក្នុងប្លុកលើវិស័យសេដ្ឋកិច្ច ឆ្លៀតចាប់យកប្រសិទ្ធភាពនៃកិច្ចសន្យា និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា និងឆាប់បញ្ចប់ការចរចាលើកិច្ចព្រមព្រៀង RCEP ដើម្បីបង្កើតបរិយាកាសធ្វើពាណិជ្ជកម្មយ៉ាងងាយស្រួល លើកកម្ពស់សមត្ថភាពឆ្លើយតបទៅនឹងកាលានុវត្តភាព និងបញ្ហាប្រឈមនៃបដិវត្តន៍ឧស្សាហកម្ម 4.0។ លោកនាយករដ្ឋមន្ត្រីវៀតណាមក៏បានស្នើឲ្យអាស៊ានបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន។

leftcenterrightdel
ទិដ្ឋភាពសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ (រូបថត៖ vnanet.vn)

 

កិច្ចប្រជុំបានអនុម័តលើឯកសារមួយចំនួនដូចជា៖ សេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ានអំពីទំនាក់ទំនងភាពជាដៃគូដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្តីពីឆ្នាំវប្បធម៌អាស៊ានឆ្នាំ ២០១៩ និងសេចក្តីថ្លែងការណ៍ស្តីពីទីក្រុងបាងកកស្តីពីការទប់ស្កាត់កាកសំណល់តាមសមុទ្រនៅតំបន់អាស៊ាន។

នាថ្ងៃដ៏ដែលនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក៏បានជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Jokowi Widodo នាយករដ្ឋមន្រ្តីសឹង្ហបុរី លោក Lee Hsien Loong និងប្រធានាធិបតី ហ្វីលីពីន លោក Rodrigo Duterte ផងដែរ៕

បកប្រែដោយ Huyen Trang