leftcenterrightdel
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងជាប្រធាន SOM អាស៊ាន-វៀតណាម លោក Nguyen Quoc Dung ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (រូបថត៖ vnanet.vn)

ខ្លឹមសារសំខាន់នៃកិច្ចប្រជុំនេះគឺ ការពិនិត្យលើការត្រៀមរៀបចំសម្រាប់ HNCC អាស៊ាន លើកទី៣៤ ការពិភាក្សាអំពីការអនុវត្តអាទិភាពក្នុងស្មារតីនៃប្រធានបទឆ្នាំ "ជំរុញទំនាក់ទំនងភាពជាដៃគូដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព"។ នៅកិច្ចប្រជុំ ប្រទេសទាំងឡាយបានឯកភាពអំពីកម្មវិធីសកម្មភាព របៀបវារៈ និងបញ្ជីឯកសារត្រៀមរៀបចំសម្រាប់ HNCC ASEAN សម្រាប់លើកទី ៣៤។  ប្រទេសទាំងឡាយបានស្វាគមន៍និងអះអាងថា នឹងគាំទ្រយ៉ាងសកម្មចំពោះការខិតខំប្រឹងប្រែង របស់ប្រទេសថៃជាម្ចាស់ផ្ទះ ក្នុងការអនុវត្តគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការយោងតាមប្រធានបទនៃឆ្នាំនេះ ឆ្ពោះទៅការជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដោយឈរលើសសរស្តម្ភ៣ របស់សហគមន៍អាស៊ាន។ ប្រទេសទាំងឡាយក៏បានពិភាក្សាអំពីការជំរុញទំនាក់ទំនងរវាងអាស៊ាន និងដៃគូទាំងឡាយ ជាពិសេសលើកឡើងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខលម្ហសមុទ្រ ការផ្លាស់ប្តូរវប្បធម៌ ប្រពៃណី និងសន្តិសុខបណ្តាញជាដើម។

មានប្រសាសន៍នៅកិច្ចប្រជុំ លោកអនុរដ្ឋមន្ត្រី Nguyen Quoc Dung បានអះអាងថា វៀតណាមនឹងរួមវិភាគទានយ៉ាងសកម្មក្នុងការខំប្រឹងប្រែងរួមរបស់អាស៊ានក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងស្មារតីនៃប្រធានបទនៃឆ្នាំនេះ។

នារសៀល ថ្ងៃដ៏ដែល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានទទួលជួបរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ីលោក Retno Marsudi នៅខាងក្រៅ HNCC អាស៊ានលើកទី ៣៤ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងបាងកកប្រទេសថៃ៕

បកប្រែដោយ Thanh Cong