leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងភរិយាទៅដល់ព្រលានយន្តហោះ Don Mueang នៅទីក្រុងបាងកកប្រទេសថៃ ចាប់ផ្តើមសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ (រូបថត៖ vnanet.vn)

អញ្ជើញចូលរួមទទួលបដិសណ្ឋារកិច្ចចំពោះលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម រួមមានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថល - សង្គមថៃ លោក Pichet Duronkaveroj និងភរិយារួមជាមួយមន្ត្រីក្រសួងការបរទេសនៃប្រទេសថៃ។ ភាគីវៀតណាមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ លោក Pham Hai Bang និងភរិយា រួមជាមួយកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំនៅប្រទេសថៃ។

leftcenterrightdel
ពិធីទទួបដិសណ្ឋារកិច្ចចំពោះលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងភរិយានៅព្រលានយន្តហោះ Don Mueang (រូបថត៖ vnanet.vn)

យោងតាមគម្រោងកម្មវិធី នៅថ្ងៃទី២២ ខែមិថុនា លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc នឹងទទួលជួបនាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha និងប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ។ នៅរសៀលថ្ងៃទី ២២ ខែមិថុនា លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc នឹងចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ និងមានជំនួបជាន់ខ្ពស់មួយចំនួនទៀត៕

បកប្រែដោយ Huyen Trang