លោក Vladimir Goshin ឯកអគ្គរដ្ឋទូតវិសាមញ្ញពេញសមត្ថភាពបេឡារុស្សប្រចាំនៅវៀតណាម លោក Nguyen Quoc Cuong អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Nguyen Phuong Nam អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងតំណាងស្ថាប័ន ឯកអគ្គរដ្ឋទូតបណ្ដាប្រទេសប្រចាំនៅវៀតណាមបានអញ្ជើញចូលរួម។

leftcenterrightdel
ក្រុមសិល្បករថតរូបជាមួយលោកឯកអគ្គរដ្ឋទូត និងថ្នាក់ដឹកនាំសមាគមមិត្តភាពវៀតណាម-បេឡារុស្ស (រូបថត៖ vufo.org.vn)

ក្នុងឱកាសនេះ លោក Vladimir Goshin បានសម្ដែងនូវក្តីរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងជាប្រពៃណីរវាងប្រទេសទាំងពីរនៅពេលកន្លងមក។ លោកបានសង្កត់ធ្ងន់ថា ឆ្នាំ ២០១៩ នឹងមានព្រឹត្តិការណ៍សំខាន់ៗជាច្រើននៃទំនាក់ទំនងទ្វេភាគី។

លោក Nguyen Quoc Cuong បញ្ជាក់ថា ទំនាក់ទំនងប្រពៃណីល្អប្រសើររវាងវៀតណាមនិងបេឡារុស្សកាន់តែត្រូវបានពង្រឹង និងពង្រីកតាមរយៈដំណើរទស្សនកិច្ចគ្រប់ជាន់ថ្នាក់ ការផ្លាស់ប្តូរលើវិស័យសេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានា។ លោកជឿជាក់ថា ទំនាក់ទំនងវៀតណាម-បេឡារុស្ស នឹងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀត នៅពេលខាងមុខ៕

បកប្រែដោយ Thuy Anh