នៅជំនួប លោកឯកអគ្គរដ្ឋទូត Kunio Umeda បានឲ្យដឹងថា អាជីវកម្មជប៉ុនចង់ពង្រីកការវិនិយោគនៅវៀតណាម ដែលជាប្រទេសមានឧត្តមភាពជាច្រើនសម្រាប់ការអភិវឌ្ឍ និងបង្កលក្ខណៈងាយស្រួលជាប្រចាំសម្រាប់អ្នកវិនិយោគ។ លោកឯកអគ្គរដ្ឋទូត Kunio Umeda ក៏បានលើកឡើងពីបញ្ហាជាក់ស្តែងមួយចំនួន ដែលត្រូវដោះស្រាយក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យមួយចំនួនដូចជា ការអប់រំ ការបណ្តុះបណ្តាល ការវិនិយោគ និងពាណិជ្ជកម្ម។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Kunio Umeda (រូបថត៖ vnanet.vn)

 

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc មានគោលបំណងចង់ឲ្យលោកឯកអគ្គរដ្ឋទូត Kunio Umeda សហការយ៉ាងល្អជាមួយភាគីវៀតណាមក្នុងដំណើរទស្សនកិច្ចនៅជប៉ុនរបស់លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc នាពេលខាងមុខឲ្យទទួលបានជោគជ័យ ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរឲ្យឡើងកំរិតកម្ពស់ថ្មីមួយ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះអាងថា ដោយឈរលើទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ ភាគីទាំងពីរមានជំនឿទុកចិត្តខាងនយោបាយដ៏ខ្ពស់លើគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីក៏បានគាំទ្រចំពោះការជំរុញការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទសទាំងពីរ។

នាថ្ងៃដដែល នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក៏បានទទួលជួបលោក Yasutsugu Iwamura នាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន AEON (របស់ជប៉ុន) និងជាអគ្គនាយក AEON MALL នៅវៀតណាមផងដែរ៕

បកប្រែដោយ Huyen Trang