leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang

សកម្មភាពដែលបានលើកឡើងខាងលើនៃនាវារបស់ចិនបានរំលោភលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និងរំលោភច្បាប់អន្តរជាតិ និងរាល់កិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានសម្រាប់ណែនាំដោះស្រាយរាល់បញ្ហាកើតមានឡើងនៅលើសមុទ្ររវាងវៀតណាម និងចិន ដែលគំរាមកំហែងដល់សុវត្ថិភាព និងទ្រព្យសម្បត្តិរបស់អ្នកនេសាទវៀតណាមដែលកំពុងធ្វើប្រតិបត្តិការជាធម្មតានៅក្នុងដែនសមុទ្រនេះ។

វៀតណាមជំទាស់ជាដាច់ខាតចំពោះទង្វើរបស់ភាគីចិនដែលបានរៀបរាប់ខាងលើ ដោយទាមទារឱ្យចិនមានវិធានការចាត់ការយ៉ាងតឹងរឹងចំពោះកម្មាភិបាល និងនាវាចិនដែលបានរំលោភបំពានច្បាប់ និងសងសំណងឲ្យបានសមហេតុសមផលចំពោះអ្នកនេសាទវៀតណាម និងមានរបៀបអប់រំកម្មាភិបាលចិនមិនឲ្យមានឧប្បត្តិហេតុដូចនេះកើតមានឡើងជាបន្តទៀតឡើយ។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឱ្យដឹងថា នៅថ្ងៃទី១៩  ខែមិថុនា ឆ្នាំ២០១៩ អ្នកតំណាងក្រសួងការបរទេសវៀតណាមបានមានទំនាក់ទំនងជាមួយតំណាងនៃស្ថានទូតចិននៅទីក្រុងហាណូយដើម្បីជំទាស់នឹងទង្វើខាងលើរបស់ភាគីចិន ដោយស្នើឱ្យភាគីចិន ធ្វើការពិនិត្យឡើងវិញ និងមានវិធានការសងសំណង សមហេតុសមផលដល់អ្នកនេសាទវៀតណាម។

* ឆ្លើយសំណួរពីអ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះឧប្បត្តិហេតុនាវាចិនបានបុកលិចទូកនាសាទហ្វ៊ីលីពីន អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang និយាយថា៖ “នាវាទាំងអស់ដោយមានរួមទាំងនាវានេសាទ នៅពេលដែលធ្វើសកម្មភាពនៅលើសមុទ្រត្រូវតែមានភារកិច្ចអនុវត្តនូវគ្រប់បទបញ្ញត្តិ និងច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២  (UNCLOS) និងគំនិតផ្តួចផ្តើមរបស់អង្គការនាវាចរណ៍អន្តរជាតិ (IMO)។ អាស្រ័យហេតុនោះ នាវានេសាទទាំងអស់ត្រូវតែមានភារកិច្ចជួយដល់អ្នកនេសាទរងគ្រោះនៅលើសមុទ្រ។

បកប្រែដោយ Minh Trung