leftcenterrightdel
លោកស្រី Truong Thi Mai អញ្ជើញ​ចូល​ជួបសំដែងការគួរសមជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith (រូប​ថត៖ vov.vn)

ក្នុងជំនួប លោកស្រី Truong Thi Mai បានសម្តែងនូវក្តីសប្បាយរីករាយ និងវាយតំលៃខ្ពស់ចំពោះលទ្ធផលល្អនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់បុព្វហេតុកសាងនិងការពារមាតុភូមិនៅក្នុងប្រទេសនីមួយៗ។ លោកស្រី Truong Thi Mai បានជម្រាបជូនថ្នាក់ដឹកនាំឡាវ អំពីស្ថានភាពនាពេលថ្មីៗនេះរបស់វៀតណាម និងលទ្ធផលល្អ​នៃកិច្ចពិភាក្សាជាមួយ លោក Xaysomphone Phomvihane សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងប្រទេស ដោយបញ្ជាក់ថានឹងសហការយ៉ាងជិតស្និទ្ធជាមួយឡាវក្នុងការអនុវត្តន៍រាល់កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរ។

leftcenterrightdel
លោកស្រី Truong Thi Mai អញ្ជើញ​ចូល​ជួបសំដែងការគួរសមជាមួយប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotu (រូប​ថត៖ vov.vn)

អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith និងប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotu បានសម្តែងនូវក្តីសប្បាយរីករាយចំពោះការរីកចម្រើនដោយឥតឈប់ឈរនៃទំនាក់ទំនងសាមគ្គីភាពពិសេសឡាវ - វៀតណាម និងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អនៃកិច្ចពិភាក្សារវាងគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងប្រទេស និងគណៈកម្មាធិការចលនាមហាជនមជ្ឈិមកុម្មុយនិស្តវៀតណាមលើការងារចលនាមហាជនរបស់បក្ស ក្នុងបរិបទសេដ្ឋកិច្ចទីផ្សារ និងការធ្វើសមាហរណកម្មអន្តរជាតិ។ ថ្នាក់ដឹកនាំឡាវបានអះអាងថា ឡាវនឹងរួមជាមួយប្រទេសវៀតណាមថែរក្សាទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពពិសេសឡាវ-វៀតណាម និងផ្សព្វផ្សាយជូនមនុស្សជំនាន់ក្រោយអំពីទំនាក់ទំនងដ៏ល្អប្រសើរនេះ៕

បកប្រែដោយ Duy Hoan