ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនៅពេលកន្លងមក ដោយមានការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប។ ភាគីទាំងពីរបានចាត់ទុកថា វៀតណាមនិងរុស្ស៊ីនៅមានសក្តានុពលជាច្រើនដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ និងគប្បីខិតខំជម្រុញឲ្យទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ១០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោក Vladimir Putin (រូបថត៖ vnanet.vn)

ថ្នាក់ដឹកនាំទាំងពីររូបបញ្ជាក់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងប្រេងនិងឧស្ម័នក្នុងទំនាក់ទំនងវៀតណាម-រុស្ស៊ី និងឯកភាពបង្កលក្ខណៈងាយស្រួលឲ្យសហគ្រាសប្រេងនិងឧស្ម័ននៃប្រទេសទាំងពីរ ក៏ដូចជាជំរុញការអនុវត្តគម្រោងមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរនៅវៀតណាម។

ទន្ទឹមនឹងនោះ ភាគីទាំងពីរចាត់ទុកថា វៀតណាមនិងរុស្ស៊ីនៅមានសក្តានុពលជាច្រើនក្នុងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាទំនើប និងបច្ចេកវិទ្យាឌីជីថល។ លោក Vladimir Putin បញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួនជាស្រេចជួយវៀតណាមក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក។

លោក Nguyen Xuan Phuc បញ្ជាក់ថា រុស្ស៊ីគឺជាដៃគូគួរឲ្យទុកចិត្តរបស់វៀតណាមលើវិស័យការពារជាតិ សន្តិសុខ និងបច្ចេកទេសយោធា។ ភាគីទាំងពីរឯកភាពបន្តកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេភាគីលើវិស័យនេះ ដើម្បីផលប្រយោជន៍ជាក់ស្ដែងរបស់ប្រទេសទាំងពីរ និងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកប្រធានាធិបតីសហព័ន្ធរុស្ស៊ី Vladimir Putin បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ ឯកភាពសហការ និងជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី៕

បកប្រែដោយ Thuy Anh