មានប្រសាសន៍ក្នុងពិធីបើក លោក Nguyen Xuan Phuc បានចាត់ទុកថា ក្នុងឱកាសរំលឹកខួបលើកទី៧០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-រុស្ស៊ី ប្រទេសទាំងពីរបានរៀបចំ “ឆ្នាំវៀតណាមនៅរុស្ស៊ី និងឆ្នាំរុស្ស៊ីនៅវៀតណាម” ក្នុងបំណងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អប្រសើរ និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងវៀតណាម-រុស្ស៊ីដោយមានសកម្មភាពជាច្រើននៅប្រទេសទាំងពីរ។

leftcenterrightdel
លោក Nguyen Xuan Phuc និងលោក Dmitry A. Medvedev អញ្ជើញចូលរួមពិធីបើក “ឆ្នាំវៀតណាមនៅរុស្ស៊ី និងឆ្នាំរុស្ស៊ីនៅវៀតណាម” (រូបថត៖ vnanet.vn)

លោក Dmitry A. Medvedev បានចាត់ទុកថា ព្រឹត្តិការណ៍នេះបានបញ្ជាក់លើការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរុស្ស៊ី-វៀតណាម។ លោកបញ្ជាក់ថា ប្រទេសរុស្ស៊ីអបអរសាទរចំពោះជោគជ័យរបស់វៀតណាមក្នុងបុព្វហេតុអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងពង្រឹងនិងពង្រីកកិត្យានុភាពនៃប្រទេសជាតិក្នុងតំបន់និងលើឆាកអន្តរជាតិ។

បន្ទាប់ពីសុន្ទរកថារបស់ថ្នាក់ដឹកនាំទាំងពីររូប ភ្ញៀវអញ្ជើញប្រមាណ ៧០០ នាក់បានវាយតំលៃខ្ពស់ចំពោះទស្សនីយភាពសិល្បៈដោយមានឈ្មោះ “មាតុភូមិរបស់ខ្ញុំ-វៀតណាម” ដែលសំដែងដោយក្រុមសិល្បករជាតិវៀតណាម៕

បកប្រែដោយ Huyen Trang