អញ្ជើញចូលរួមមានលោកឧត្តមសេនីយ៍ឯក Vo Van Tuan អតីតអនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម, លោក Trinh Quoc Khanh អនុប្រធានប្រចាំការនៃសមាគមមិត្តភាពវៀតណាម - សហព័ន្ធរុស្ស៊ី រួមទាំងប្រតិភូជិត ២០០ នាក់ដែលជាអតីតយុទ្ធជននៃប្រភេទទ័ពការពារអាកាសនិងជើងអាកាសដែលសិក្សានៅសហព័ន្ធរុស្ស៊ី និងយុទ្ធជនដែលសិក្សានិងធ្វើការជាមួយអតីតជំនាញការសហព័ន្ធរុស្ស៊ីនៅវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃមហាសន្និបាត

 

មហាសន្និបាតបានបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការនៃសាខាសមាគមមិត្តភាពវៀតណាម - សហព័ន្ធរុស្ស៊ីនៃប្រភេទទ័ពការពារអាកាសនិងជើងអាកាសអាណត្ដិ ២០១៩ - ២០២៤។ មហាសន្និបាតបានឯកភាពរៀបចំនិងបំផុសចលនាសមាជិកឱ្យចូលរួមរក្សា និងបង្កើតទំនាក់ទំនងមិត្តភាពជាមួយអង្គការអតីតយុទ្ធជនសហភាពសូវៀតដែលធ្លាប់ធ្វើការនិងប្រយុទ្ធនៅវៀតណាម រួមទាំងបណ្ដាសាលានៅសហព័ន្ធរុស្ស៊ីដែលបណ្ដុះបណ្ដាលសិក្ខាកាមទ័ពការពារអាកាស និងជើងអាកាស និងបណ្ដាអង្គការសហគមន៍ជនជាតិ​វៀតណាមនៅសហព័ន្ធរុស្ស៊ី ដើម្បីរួមចំណែកជំរុញទំនាក់ទំនងមិត្ដភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងដៃគូនៃប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម អប់រំនិងបណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ និងទេសចរណ៍ជាដើម៕

បកប្រែដោយ Pham Diep