នេះជាការអះអាងរបស់លោក Tom Tate អភិបាលទីក្រុង Gold Coast រដ្ឋឃ្វីនឡែន នៃប្រទេសអូស្ត្រាលីនៅក្នុងជំនួបមួយជាមួយថ្នាក់ដឹកនាំនៃទីក្រុងហូជីមិញ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ២២ ខែឧសភា។ លោក Tom Tate ក៏បានមានប្រសាសន៍ផងដែរថា ទីក្រុង Gold Coast ជាមូលដ្ឋានមួយដែលទទួលបានជោគជ័យក្នុងការបង្ការនិងទប់ទល់នឹងទឹកជំនន់ ហើយមានឆន្ទៈចែករំលែកជាមួយទីក្រុងហូជីមិញអំពីបទពិសោធន៍នៃការបង្ការ និងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងប្រព័ន្ធគមនាគមន៍នៃទីក្រុង និងការកសាងហេដ្ឋារចនាសម្ព័ន្ធទីក្រុង។ លោកអភិបាលក្រុង Gold Coast រំពឹងថា ក្នុងរយៈពេលខាងមុខនេះ ប្រទេសទាំងពីរនឹងបើកជើងហោះហើរត្រង់ពីទីក្រុងហូជីមិញទៅកាន់ទីក្រុង Gold Coast ដើម្បីរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំងពីរក្នុងវិស័យទេសចរណ៍ និងការអប់រំដែលជាវិស័យមានឧត្តមភាពរបស់ទីក្រុង Gold Coast ។

leftcenterrightdel
លោក Tom Tate ជួបជាមួយមេដឹកនាំទីក្រុងហូជីមិញ

ក្នុងជំនួបនេះ លោក Pham Duc Hai អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញបានពិភាក្សាជាមួយលោក Tom Tate អំពីទិសដៅសម្រាប់ជំរុញទំនាក់ទំនងរវាងទីក្រុងទាំងពីរ និងឲ្យដឹងថា ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចសហការជាមួយទីក្រុង Gold Coast ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ហើយលោករំពឹងថា ទីក្រុង Gold Coast នឹងចែករំលែកបទពិសោធន៍ក្នុងវិស័យដែលមានឧត្តមភាព។ ទីក្រុងហូជីមិញប្តេជ្ញាបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សហគ្រាសបរទេស រួមទាំងសហគ្រាសនៃទីក្រុង Gold Coast ដែលចូលមកវិនិយោគនិងធ្វើអាជីវកម្មនៅទីក្រុងហូជីមិញ៕

បកប្រែដោយ Duy Hoan