leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សាការងារ (រូបថត៖ vnanet.vn)

នារសៀលថ្ងៃទី២២ ខែឧសភា នៅរដ្ឋធានីវៀងច័ន្ទ នៃប្រទេសឡាវ លោកស្រី Truong Thi Mai បានជួបពិភាក្សាការងារជាមួយលោក Saysomphone Phomvihane ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងប្រទេសជាតិ។ នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីសភាពការណ៍នៃបក្សទាំងពីរ និងរដ្ឋទាំងពីរ ព្រមទាំងវាយតម្លៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងរយៈពេលកន្លងមក និងពិភាក្សាពីទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការចលនាប្រជាជនមជ្ឈិមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងប្រទេសជាតិនាពេលខាងមុខ។ ភាគីទាំងពីរឯកភាពគ្នាសហការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងនានារវាងថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សទាំងពីរ រដ្ឋទាំងពីរ ព្រមទាំងជំរុញការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ក្នុងការចលនាប្រជាជន កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលកម្មាភិបាល និងឃោសនា អប់រំសម្រាប់ប្រជាជនគ្រប់ជាន់ថ្នាក់អំពីសារៈសំខាន់ និងអត្ថន័យនៃទំនាក់ទំនងវៀតណាម-ឡាវ រួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតរបស់បក្សនីមួយៗ។

នារសៀលថ្ងៃដ៏ដែល លោកស្រី Truong Thi Mai និងលោក Saysomphone Phomvihane បានធ្វើជាអធិបតីក្នុងកិច្ចពិភាក្សាការងាររវាងគណៈប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការចលនាប្រជាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមជាមួយគណៈកម្មាធិការមជ្ឈិម​រណសិរ្សឡាវកសាងប្រទេសជាតិ និងបណ្តាអង្គការជាសមាជិកនៃរណសិរ្ស និងបណ្តាគណៈកម្មាធិការរបស់បក្សប្រជាជនបដិវត្តន៍​ឡាវ ដើម្បីពិភាក្សាពីការចលនាប្រជាជន ការងារមហាជនរបស់បក្ស លើកកម្ពស់តួនាទីដឹកនាំរបស់បក្សចំពោះរណសិរ្ស និងអង្គការមហាជននានាក្នុងបរិបទសេដ្ឋកិច្ចទីផ្សារ និងការធ្វើសមាហរណកម្មអន្តរជាតិ៕

បកប្រែដោយ Huyen Trang