លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសម្តែងនូវក្តីសប្បាយរីករាយដែលបានមកទស្សនាទីក្រុង Saint Petersburg ហើយបានមើលឃើញដោយផ្ទាល់ភ្នែកនូវសមិទ្ធផលដ៏ធំធេងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមដែលថ្នាក់ដឹកនាំ និងប្រជាជនទីក្រុងសម្រេចបានក្នុងរយៈពេលកន្លងមក រូមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍរួមរបស់សហព័ន្ធរុស្ស៊ី។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងទីក្រុង​ Saint Petersburg និងមូលដ្ឋាននានារបស់វៀតណាមដែលកំពុងបាន​ពង្រីកកាន់តែខ្លាំងឡើងៗ​ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ត្រូវបានរក្សាជាប្រចាំ ហើយមានគម្រោងសហប្រតិបត្តិការជាច្រើនលើវិស័យដែល​សមស្របទៅតាមតម្រូវការអភិវឌ្ឍន៍នៃភាគីទាំងពីរ។ លោកនាយករដ្ឋមន្ត្រីអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលជួយគាំទ្រដល់បណ្ដាមូលដ្ឋាននៃប្រទេសទាំងពីរក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

leftcenterrightdel
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ជួបអភិបាលស្តីទី នៃទីក្រុង Saint Petersburg លោក Beglov (រូប​ថត៖ VGP)

អភិបាលស្តីទីនៃទីក្រុង Saint Petersburg លោក Beglov បានសម្តែងនូវកិត្តិយសដោយបានទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីលើកនេះ។ លោកអះអាងថា ទីក្រុង Saint Petersburg តែងតែគោរពជានិច្ចនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រជាជនទាំងពីរ។ ក្នុងក្របខ័ណ្ឌនៃឆ្នាំវៀតណាមនៅរុស្ស៊ី និងឆ្នាំរុស្ស៊ីនៅវៀតណាម ទីក្រុងSaint Petersburg នឹងរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើន ជាពិសេសគឺវេទិកាយុវជនវៀតណាម - រុស្ស៊ី និងទិវាទីក្រុងហូជីមិញនៅទីក្រុង​ Saint Petersburg ។ លើសពីនេះទៀត ទីក្រុង Saint Petersburg កំពុងអនុវត្តគម្រោងសហប្រតិបត្តិការជាក់ស្តែងជាច្រើនជាមួយដៃគូវៀតណាមដូចជាគម្រោងសណ្ឋាគារ និងទេសចរណ៍ Saint Petersburg ជាដើម។

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជូនពរថ្នាក់ដឹកនាំ និងប្រជាជនទីក្រុង Saint Petersburg ឱ្យទទួលបានជោគជ័យថ្មីជាច្រើនថែមទៀត រួមចំណែកក្នុងការលើកកំពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ី៕

បក​ប្រែ​ដោយ Thanh Cong