តាងនាមអាស៊ាន លោក Nguyen Quoc Dung បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការនយោបាយ - សន្តិសុខ និងការតំរង់ទិសសំខាន់ៗក្នុងការជម្រុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិនលើវិស័យនេះ។

ក្នុងឱកាសនេះ ប្រទេសទាំងឡាយបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពក្នុងការអនុវត្តតាមការដឹកនាំរបស់កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១ (នៅប្រទេសសិង្ហបុរី នាខែវិច្ឆិកា ឆ្នាំ២០១៨) និង “ចក្ខុវិស័យស្ដីពីទំនាក់ទំនងភាពជាដៃគូអាស៊ាន-ចិនដល់ឆ្នាំ២០៣០”។ ភាគីទាំងពីរក៏បានឯកភាពនឹងបន្តអនុវត្តនូវ“ចក្ខុវិស័យស្ដីពីទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្រ្តអាស៊ាន-ចិនដល់ឆ្នាំ២០៣០” ដែរ។

leftcenterrightdel
លោក Nguyen Quoc Dung អញ្ជើញចូលរួមកិច្ចប្រជុំ (រូបថត៖ vnanet.vn)

កិច្ចប្រជុំក៏បានពិភាក្សាអំពីស្ថានភាពក្នុងតំបន់ និងលើពិភពលោក។ បណ្ដាប្រទេសអាស៊ាន និងប្រទេសចិនបានបញ្ជាក់ពីសារសំខាន់ក្នុងការកសាង ការពង្រឹង និងពង្រីកតំបន់ឲ្យក្លាយទៅជាតំបន់បើកទូលាយ តម្លាភាព គ្របដណ្តប់ និងស្របតាមច្បាប់។ ប្រទេសចិនជួយគាំទ្រតួនាទីជាស្នូលរបស់អាស៊ាន និងមានបំណងកសាងសហគមន៍អាស៊ានរឹងមាំ និងសាមគ្គីភាព។ បណ្ដាប្រទេសអាស៊ានបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការចូលរួមពីភាគីចិននៅវេទិកាដែលដឹកនាំដោយអាស៊ាន។ បណ្ដាប្រទេសអាស៊ានរំពឹងថា ចិនបន្តរួមចំណែកយ៉ាងសកម្ម និងមានការទទួលខុសត្រូវក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។

កិច្ចប្រជុំបានទទួលស្គាល់នូវលទ្ធផលនៃកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ាន-ចិនអំពីការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើតរវាងអាស៊ាន និង ចិន (DOC)  នាពេលខាងមុខនេះ និងវឌ្ឍនភាពក្នុងការកសាងក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC)។ ប្រទេសទាំងឡាយបានសង្កត់ធ្ងន់លើសារសំខាន់នៃសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត និងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)៕

បកប្រែដោយ Thuy Anh