leftcenterrightdel
 
leftcenterrightdel
ថ្នាក់ដឹកនាំបក្ស និងរដ្ឋអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព (រូបថត៖ baochinhphu.vn)

ថ្នាក់ដឹកនាំបក្ស និងរដ្ឋអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព ដើម្បីសំដែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកប្រធានហូជីមិញដែលបានពលីអស់មួយជីវិតដើម្បីបុព្វហេតុបដិវត្តន៍ដ៏ត្រចះត្រចង់របស់បក្ស និងប្រជាជាតិវៀតណាម។

leftcenterrightdel
 
leftcenterrightdel
ថ្នាក់ដឹកនាំបក្ស និងរដ្ឋអុជធូបរំលឹកវិញ្ញាក្ខ័ន្ធវីរៈយុទ្ធជនពលី (រូបថត៖ baochinhphu.vn)

បន្ទាប់មក ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាមបានដាក់កម្រងផ្កា និងអុជធូបរំលឹកវិញ្ញាក្ខ័ន្ធវីរៈយុទ្ធជនពលីនៅស្តូបអនុស្សាវរីយ៍វីរៈយុទ្ធជនពលី ដើម្បីបង្ហាញពីការចងចាំជានិច្ចនូវគុណូបការៈរបស់វីរជនទាំងឡាយដែលលះបង់បូជាគ្រប់យ៉ាងដើម្បីបុព្វហេតុតស៊ូរំដោះប្រទេសជាតិ បង្រួបបង្រួមជាតិ ដើម្បីឯករាជ្យ និងសេរីភាពរបស់មាតុភូមិ ដើម្បីសុភមង្គលរបស់ប្រជាជន។

leftcenterrightdel
គណៈប្រតិភូនៃក្រសួងការពារប្រទេសអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាក្ខ័ន្ធលោកប្រធានហូជីមិញ និងអុជធូបរំលឹកវិញ្ញាក្ខ័ន្ធវីរយុទ្ធជនពលី (រូបថត៖ baochinhphu.vn)
leftcenterrightdel
គណៈប្រតិភូនៃក្រសួងនគរបាលអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាក្ខ័ន្ធលោកប្រធានហូជីមិញ និងអុជធូបរំលឹកវិញ្ញាក្ខ័ន្ធវីរយុទ្ធជនពលី (រូបថត៖ baochinhphu.vn)

នៅថ្ងៃដដែល គណៈប្រតិភូនៃក្រសួងការពារប្រទេស ក្រសួងនគរបាល និងទីក្រុងហាណូយ ក៏បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព និងអុជធូបរំលឹកវិញ្ញាក្ខ័ន្ធវីរយុទ្ធជនពលីផងដែរ។

បកប្រែដោយ Duy Hoan