leftcenterrightdel
ពិធីផ្សាយប្រកាសបង្កើតការិយាល័យពាណិជ្ជកម្មអមស្ថានទូតអូទ្រីសប្រចាំនៅទីក្រុងហូជីមិញ

 

ការិយាល័យពាណិជ្ជកម្មនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ព័ត៌មានដល់សហគមន៍សហគ្រាសអូទ្រីស ហើយជាស្ពានតភ្ជាប់រវាងសហគ្រាសអូទ្រីសជាមួយសហគ្រាសនិងអាជ្ញាធរវៀតណាម។ ក្នុងរយៈពេលខាងមុខនេះ ការិយាល័យពាណិជ្ជកម្មអមស្ថានទូតអូទ្រីសប្រចាំនៅទីក្រុងហូជីមិញនឹងលើកកម្ពស់សកម្មភាពជំរុញពាណិជ្ជកម្មនិងតភ្ជាប់រវាងសហគ្រាសអូទ្រីសនិងវៀតណាម ព្រមទាំងជំរុញការផ្សព្វផ្សាយពីសក្តានុពល និងឱកាសអាជីវកម្មរបស់ទីក្រុងហូជីមិញទៅកាន់សមាគមន៍សហគ្រាសអូទ្រីស។ បច្ចុប្បន្ននេះវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសអូទ្រីសក្នុងតំបន់អាស៊ាន ខណៈពេលដែលប្រទេសអូទ្រីសគឺជាដៃគូពាណិជ្ជកម្មធំទី៦ របស់​វៀតណាមនៅសហភាពអឺរ៉ុប។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងអូទ្រីសសម្រេចបាន ៤,៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨៕

បកប្រែដោយ Pham Diep