នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយប្រេស៊ីល ប្រជាជនវៀតណាមស្រឡាញ់ប្រទេសប្រេស៊ីល រួមទាំងកីឡាបាល់ទាត់  ហើយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស។ ដូច្នេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ជាពិសេសលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងកសិកម្ម។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួប លោកស្រី Tereza Cristina Corrêa រដ្ឋមន្រ្តីក្រសួងកសិកម្ម ចិញ្ចឹមសត្វ និងផ្គត់ផ្គង់នៃប្រទេសប្រេស៊ីល (រូប​ថត៖ vnanet.vn)

រដ្ឋមន្ត្រីក្រសួងកសិកម្ម ចិញ្ចឹមសត្វ និងផ្គត់ផ្គង់ នៃប្រទេសប្រេស៊ីល លោកស្រី Tereza Cristina Corrêa បានសង្កត់ធ្ងន់ថា ប្រេស៊ីលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវៀតណាម។ លោកស្រី Tereza Cristina Corrêa ឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកស្រីក្នុងបំណងជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសនៅក្នុងវិស័យដែលប្រទេសទាំងពីមានសក្តានុពលគឺវិស័យកសិកម្ម។ លោកស្រី Tereza Cristina Corrêa បានឲ្យដឹងថា ប្រេស៊ីលចង់នាំចេញទៅកាន់ប្រទេសវៀតណាមនូវផលិតផល  និងទំនិញនានាដែលជាឧត្តមភាពរបស់ខួន រួមទាំងផលិតផលកសិកម្មដូចជាសាច់គោជាដើម។

លោកនាយករដ្ឋមន្ត្រីវៀតណាមឲ្យដឹងថា វិស័យកសិកម្មគឺជាវិស័យមួយដែលមានសក្តានុពលក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដូច្នេះហើយ លោកចង់ឱ្យភាគីទាំងពីរសហការគ្នាក្នុងវិស័យនេះ ដើម្បីរួមចំណែកកាត់បន្ថយការនាំចូលច្រើនពីប្រេស៊ីលរបស់វៀតណាម។ លោកនាយករដ្ឋមន្ត្រីស្នើឱ្យប្រេស៊ីលបង្កលក្ខណៈងាយស្រួលសម្រាប់ផលិតផលកសិកម្មរបស់វៀតណាម រួមទាំងត្រីប្រា បង្គា និងផលិតផលកសិកម្មផ្សេងទៀត។ លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរថា នាពេលខាងមុខនេះ ប្រទេសទាំងពីរនឹងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា រួមទាំងការជម្រុញពាណិជ្ជកម្ម និងការវិនិយោគក្នុងទ្រង់ទ្រាយធំ។ ហើយភាគីទាំងពីរក៏គប្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងអប់រំផងដែរ៕

បក​ប្រែ​ដោយ Duy Hoan