តាងនាមឱ្យថ្នាក់ដឹកនាំបក្សនិងរដ្ឋ  ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានជូនពរព្រះតេជគុណ Thich Pho Tue ឲ្យមានសុខភាពល្អបរិបូរ និងជូនពរសមាគមព្រះពុទ្ធសាសនាវៀតណាមដែលបានរៀបចំមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ  Vesak ប្រកបដោយជោគជ័យ។

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានជូនពរសមាគមព្រះពុទ្ធសាសនាក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា 

 

លោកស្រីប្រធានរដ្ឋសភាវៀតណាមបានឲ្យដឹងថា មហាពិធីបុណ្យបានបង្ហាញពីតួនាទីយ៉ាងធំធេងនៃសមាគមព្រះពុទ្ធសាសនា​វៀត​ណាម។ ការដែលរៀបចំមហាពិធីបុណ្យ Vesak បានជួយមិត្តភក្តិអន្តរជាតិយល់ដឹងអំពីប្រទេសនិងប្រជាជនវៀតណាម ក៏ដូចជាការគោរពសេរីភាពខាងសាសនានិងជំនឿរបស់វៀតណាមដែរ។

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានជូនផ្កាដល់សមាគមព្រះពុទ្ធសាសនាវៀតណាម

 

ក្នុងឱកាសនេះដែរ ព្រះតេជគុណ Thich Pho Tue បានជូនពរលោកស្រីប្រធានរដ្ឋសភានិងថ្នាក់ដឹកនាំបក្សនិងរដ្ឋមានសុខភាពល្អបរិបូរ បន្តដឹកនាំប្រទេសរីកចម្រើន រួមចំណែកកសាង រក្សាសន្តិភាពនិងវិបុលភាពនៃប្រទេស។

គួររំលឹកថា នៅថ្ងៃដដែល នៅវត្ដ Quan Thanh លោកស្រីប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរការិយាល័យទី ១ គណៈសង្ឃនាយកនៃសមាគមព្រះពុទ្ធសាសនាវៀតណាមនិងព្រះសង្ឃនាយករង Thich Thanh Nhieu ៕

បកប្រែដោយ Pham Diep