ក្នុងឱកាសនេះ លោក Nguyen Xuan Phuc និងលោក K.P.Sharma បានសម្ដែងនូវកី្ដសប្បាយរីករាយចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចលើកនេះរបស់លោកនាយករដ្ឋមន្រ្តីនេប៉ាល់ ជាពិសេស ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសំខាន់ៗ។ នាយករដ្ឋមន្រ្តីទាំងពីរបានវាយតម្លៃថា ឯកសារទាំងនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការជម្រុញឲ្យស៊ីជម្រៅ និងទូលំទូលាយនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីនៅដំណាក់កាលថ្មី។

leftcenterrightdel
លោក Nguyen Xuan Phuc និងលោក K.P.Sharma

លោកនាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូ ជំនួបគ្រប់ជាន់ថ្នាក់ ព្រមទាំងសហការរៀបចំសកម្មភាពមានអត្ថន័យសម្រាប់រំលឹកខួបលើកទី៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំ២០២០។ ភាគីទាំងពីរក៏បានឯកភាពបើកទូលាយនូវទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សកុម្មុយនិស្តនេប៉ាល់នៅពេលខាងមុខដែរ។

ភាគីទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីមិនទាន់សមស្របនឹងសក្តានុពលនៃប្រទេសនីមួយៗនៅឡើយ និងប្រគល់ឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធបង្កើតកិច្ចសហប្រតិបត្តិការថ្មីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

លោក Nguyen Xuan Phuc ស្នើឲ្យប្រទេសនេប៉ាល់ជួយគាំទ្រសហគ្រាសវៀតណាមក្នុងការស្វែងយល់កាលានុវត្តភាពវិនិយោគលើគ្រប់វិស័យ។ លោកនាយករដ្ឋមន្រ្តីនេប៉ាល់ក៏ស្នើឲ្យវៀតណាមបង្កលក្ខណៈងាយស្រួល និងបើកទូលាយទីផ្សារឲ្យការនាំចូលទំនិញនេប៉ាល់ផងដែរ។ ភាគីទាំងពីរឯកភាពជម្រុញការផ្លាស់ប្តូរព័ត៌មាន និងបើកទូលាយនូវកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្តូរក្រុមអ្នកជំនាញផ្នែកកសិកម្ម។

ភាគីទាំងពីរឯកភាពគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ ជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ វៀតណាមឯកភាពជម្រុញការបង្កើតសមាគមមិត្តភាពវៀតណាម-នេប៉ាល់ នៅទីក្រុងហាណូយនៅពេលខាងមុខនេះ។ ភាគីទាំងពីរក៏បានឯកភាពគ្នាជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។

លោក Nguyen Xuan Phuc រំពឹងថា រដ្ឋាភិបាលនេប៉ាល់បន្តបង្កលក្ខណៈងាយស្រួល និងជួយប្រជាជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅនេប៉ាល់ ដើម្បីរួមវិភាគទានដល់សេដ្ឋកិច្ចនេប៉ាល់ និងជាស្ពានតភ្ជាប់សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងលើពិភពលោក និងបញ្ជាក់លើការសហការ និងជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ។

នាថ្ងៃដដែល ភាគីទាំងពីរបានផ្សាយចេញសេចក្តីថ្លែងការរួមស្ដីពីរដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់លោកយករដ្ឋមន្រ្តីនេប៉ាល់ K.P .Sharma Oli៕

បកប្រែដោយ Thanh Cong