leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបសមភាគីនេប៉ាល់លោក K P Sharma Oli នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក WEF នៅទីក្រុង Davos ប្រទេសស្វីសនាខែមករាឆ្នាំ២០១៩ (រូបថត៖ vnanet.vn)

 

វៀតណាមនិងនេប៉ាល់ បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៥។ តាំងពីពេលនោះមក កិច្ចសហប្រតិបត្តិការរវាងបក្ស និងមូលដ្ឋាននានានៃប្រទេសទាំងពីរក៏ត្រូវបានរក្សាផងដែរ។

រហូតមកទល់ពេលនេះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិត។ គិតត្រឹមខែកញ្ញាឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៣៨ លានដុល្លារអាមេរិក។ សម្ព័ន្ធក្រុមហ៊ុន Viettel កំពុងតែសិក្សាស្រាវជ្រាវការវិនិយោគលើវិស័យទូរគមនាគមន៍នៅក្នុងប្រទេសនេប៉ាល់។ អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រទេសទាំងពីរគាំទ្រគ្នាទៅវិញទៅមកនិងសហការគ្នាយ៉ាងល្អនៅវេទិកាពហុភាគី៕

បកប្រែដោយ Pham Diep