កិច្ចប្រជុំបានផ្តោតទៅលើខ្លឹមសារសំខាន់ៗចំនួនបីគឺ៖  យុទ្ធសាស្ត្ររបស់ទីភ្នាក់ងារព័ត៌មានដើម្បីទប់ទល់នឹងការផ្លាស់ប្ដូរទម្លាប់ប្រើប្រាស់ព័ត៌មានដោយផ្តោតលើខ្លឹមសារវីដេអូ និង YouTube;   ព័ត៌មានក្លែងក្លាយ និងការពិនិត្យព័ត៌មាន; ការបង្កើតជំនឿទុកចិត្តសម្រាប់សារព័ត៌មានផ្លូវការ។

កិច្ចប្រជុំបានទាក់ទាញការចូលរួមពីតំណាងអន្តរជាតិចំនួន ៤០ រូបជាថ្នាក់ដឹកនាំ និងតំណាងទីភ្នាក់ងារព័ត៌មានធំៗដូចជា Azertac (Azerbaijan) TASS (សហព័ន្ធរុស្ស៊ី) ស៊ីនហួ (ចិន) Kyodo News (ជប៉ុន) Yonhap News Agency (កូរ៉េខាងត្បូង) AAP (អូស្ត្រាលី) និង BTA (ប៊ុលហ្គារី)។

leftcenterrightdel
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam មានប្រសាសន៍នៅកិច្ចប្រជុំ (រូបថត៖ vnanet.vn)

មានប្រសាសន៍នៅកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានវាយតម្លៃខ្ពស់ចំពោះប្រធានបទនៃកិច្ចប្រជុំ ព្រមទាំងសង្កត់ធ្ងន់ថាខឿនសារព័ត៌មានអាជីពប្រកបដោយច្នៃប្រឌិត នឹងទាក់ទាញការចាប់អារម្មណ៍របស់មិត្តអ្នកអាន ពង្រីកជំនឿទុកចិត្តក្នុងសាធារណជន។ លោកក៏បានអះអាងថា ការជំរុញសកម្មភាពសារព័ត៌មានអាជីពប្រកបដោយច្នៃប្រឌិត នឹងបង្កើនកម្លាំងសម្រាប់បណ្តាទីភ្នាក់ងារសារព័ត៌មានក្នុងការផ្តល់ព័ត៌មានឲ្យបានត្រឹមត្រូវ រួមចំណែកជំរុញការអភិវឌ្ឍសង្គម ប្រកបដោយសន្តិភាព។

leftcenterrightdel
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam និងប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍ (រូបថត៖ vnanet.vn)

លោក  Aslan Aslanov  ប្រធាន OANA បានសង្កត់ធ្ងន់ថា ការដែលទីភ្នាក់ងារសារព័ត៌មានវៀតណាមរៀបចំកិច្ចប្រជុំលើកនេះ មានអត្ថន័យដ៏សំខាន់ បញ្ជាក់ពីការរួមវិភាគទានរបស់រដ្ឋាភិបាលវៀតណាម ក្នុងការអភិវឌ្ឍរួមរបស់សារព័ត៌មាន រួមចំណែកជំរុញទំនាក់ទំនងរវាងបណ្តាទីភ្នាក់ងារសារព័ត៌មានឲ្យកាន់តែជិតស្និទ្ធ។ លោកក៏បានសំដែងឡើងនូវក្តីជឿជាក់ថា កិច្ចប្រជុំលើកនេះនឹងរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងបណ្តាទីភ្នាក់ងារសារព័ត៌មានឲ្យកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងផ្លាស់ថ្មីការផ្តល់ព័ត៌មាន ដើម្បីអភិវឌ្ឍខឿនសារព័ត៌មាននៅក្នុងតំបន់ប្រកបដោយជោគជ័យ៕

បកប្រែដោយ Huyen Trang