លោកស្រី Nguyen Thi Kim Ngan បញ្ជាក់ថា ក្នុងគោលនយោបាយទាក់ទងបរទេសរបស់ខ្លួន វៀតណាមបានចាត់ទុកអាមេរិកជាដៃគូដ៏សំខាន់ និងមានបំណងអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអាមេរិក។ លោកស្រីចាត់ទុកថា ការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់មានតួនាទីដ៏សំខាន់ក្នុងការបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងការជម្រុញកិច្ចសហប្រតិបត្តិការវៀតណាម - អាមេរិក។

leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan ទទួលជួបលោក Patrick Leahy

សមាជិកព្រឹទ្ធសភាអាមេរិកទាំងឡាយបានសម្ដែងនូវការយកចិត្តទុកដាក់លើវិស័យដែលវៀតណាមផ្ដល់អាទិភាពក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងមានបំណងចែករំលែកបទពិសោធន៍ក្នុងវិស័យជម្រុញសិទ្ធិនារី សមភាពយេនឌ័រ និងជម្រុញចលនាចាប់ផ្ដើមការធ្វើអាជីវកម្មនៃយុវវ័យ។ សមាជិកព្រឹទ្ធសភាអាមេរិកទាំងឡាយរំពឹង និងជឿជាក់ថា វៀតណាមនិងអាមេរិកនឹងចុះហត្ថលេខាក្នុងពេលឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដើម្បីជម្រុញការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

លោកស្រីប្រធានរដ្ឋសភាបញ្ជាក់ថា វៀតណាមមានបំណងទាក់ទាញការវិនិយោគលើវិស័យឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មអេឡិចត្រូនិចនិងបច្ចេកវិទ្យាឌីជីថល ឆ្ពោះទៅរកកសិកម្មដែលមានបច្ចេកវិទ្យាខ្ពស់និងមានគុណភាពខ្ពស់។ លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា សមភាពយេនឌ័រគឺជាគោលដៅដ៏សំខាន់ និងបានបង្ហាញនៅរដ្ឋធម្មនុញ្ញនិងប្រព័ន្ធច្បាប់វៀតណាម។ លោកស្រីបញ្ជាក់ថា វៀតណាមគឺជាសមាជិករបស់អង្គការពលកម្មអន្តរជាតិ(ILO) ដែលមានទំនួលខុសត្រូវ និងអនុវត្តយ៉ាងសកម្មតាមបទដ្ឋានការងារអន្តរជាតិ ស្របតាមស្ថានភាពសេដ្ឋកិច្ច និងសង្គមរបស់វៀតណាម។

នារសៀលថ្ងៃដដែរ នៅទីស្នាក់ការមជ្ឈិមបក្ស លោក Tran Quoc Vuong សមាជិកការិយាល័យនយោបាយ សមាជិកប្រចាំការនៃគណៈលេខាបានទទួលជួបគណៈប្រតិភូសមាជិកព្រឹទ្ធសភាអាមេរិក៕

បកប្រែដោយ Thanh Cong