ក្នុងឱកាសសម័យប្រជុំលើកដំបូង នៃសន្និបាតតំណាងប្រជាជនកំពូល នីតិកាលទី ១៤ នៃ កូរ៉េខាងជើង បានបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំថ្មីរបស់ កូរ៉េខាងជើងនោះ នាថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៩ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះ ប្រធានគណកម្មាធិការអចិន្ត្រៃយ៍ នៃសន្និបាតតំណាងប្រជាជនកំពូលកូរ៉េខាងជើង លោក Choe Ryong Hae ។

leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះនាយករដ្ឋមន្ត្រីគណរដ្ឋមន្ត្រី​កូរ៉េខាងជើង លោក Kim Jae Ryong។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី  Nguyen Thi Kim Ngan បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះប្រធានសន្និបាតតំណាងប្រជាជនកំពូល​កូរ៉េខាងជើង លោក Pak Thae Song។

នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh ក៏បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង លោក Ri Yong Ho ផងដែរ៕

តាម​ vovworld.vn