នៅក្នុងជំនួប លោក Nguyen Thien Nhan បានអះអាងថា ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍លើការបណ្តុះបណ្តាលធនធានមនុស្ស ការអប់រំ និងការថែទាំសុខភាពជាមួយប្រទេសឡាវ។ លោកបញ្ជាក់ថា ការបណ្តុះបណ្តាលនឹងរួមចំណែកជំរុញឲ្យជំនាន់ក្រោយក្នុងការពង្រីកចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនេះដែរ បុណ្យចូលឆ្នាំថ្មីប្រពៃណី​ឡាវ លោក Nguyen Thien Nhan ក៏បានជូនពរឆ្នាំថ្មីប្រពៃណីឡាវ  ព្រមទាំងរំពឹងថា លោកស្រីនឹងបន្តខំប្រឹងប្រែងរួមវិភាគទានដល់ទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Nguyen Thien Nhan ទទួលជួបលោកស្រី Phimpha Keomixay

រីឯលោកស្រី Phimpha Keomixay បានបញ្ជាក់ថា លោកស្រីមានបំណងចង់សហការជាមួយស្ថាប័ន និងមូលដ្ឋាននានារបស់ទីក្រុងហូជីមិញ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែល្អថែមទៀត។ ទន្ទឹមនឹងនោះ លោកស្រីក៏បានសង្ឃឹមថា ទីក្រុងហូជីមិញនឹងចែករំលែកបទពិសោធន៍លើការអភិវឌ្ឍន៍ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលធនធានមនុស្សជាមួយប្រទេសឡាវផងដែរ៕

បកប្រែដោយ Huyen Trang