leftcenterrightdel
ប្រគល់គ្រឿងឥស្សរិយយសមិត្ដភាពជូននាយិកាអង្គការ War Legacies Project​ 

 

ថ្លែងក្នុងពិធីនេះ ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្ដភាពវៀតណាមលោកស្រី Nguyen Phuong Nga បានឱ្យដឹងថា ក្នុងរយៈពេល២០ ឆ្នាំកន្លងមក លោកស្រី Susan Hammond បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ដដើម្បីជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុល (dioxin) នៅវៀតណាម។

ដោយទទួលស្គាល់នូវការរួមវិភាគទាន​ដ៏ធំធេងរបស់លោកស្រី Susan Hammond ក្នុងការបង្កើនចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាមេរិក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានសំរេចប្រគល់គ្រឿងឥស្សរិយយសមិត្ដភាពជូនលោកស្រី Susan Hammond ។

លោកស្រី Susan Hammond បានសំដែងនូវគិត្តិយសដោយទទួលបានរង្វាន់ដ៏ថ្លៃថ្នូនេះ ព្រមទាំងសង្ឃឹមថា នៅក្នុងពេលខាងមុខនេះលោកស្រីនឹងបន្តសហការជាមួយភាគីវៀតណាមដើម្បីដោះស្រាយផលវិបាកនៃសង្គ្រាមប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Pham Diep