នាព្រឹកថ្ងៃទី១៥ ខែមេសា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានពិភាក្សាជាមួយលោកស្រីនាយករដ្ឋមន្រ្តីរូម៉ានី Viorica Dancila។

leftcenterrightdel
ពិធីទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc (រូបថត៖ vnanet.vn)

នាយករដ្ឋមន្រ្តីទាំងពីររូបបានពិភាក្សាអំពីវិធានការជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីដែលភាគីទាំងពីរមានសក្តានុពលលើវិស័យនយោបាយ ការទូត សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំនិងបណ្ដុះបណ្ដាល ពលកម្ម វប្បធម៌ ទេសចរណ៍ កសិកម្ម កែច្នៃម្ហូបអាហារ។ នាយករដ្ឋមន្រ្តីទាំងពីរបានចាត់ទុកថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើន ហេតុនេះប្រទេសទាំងពីរគប្បីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីនីមួយៗមានប្រៀបខ្លាំងនិងមានតម្រូវការ។ ថ្នាក់ដឹកនាំទាំងពីរបានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងតំបន់មូលដ្ឋាននៃប្រទេសទាំងពីរនៅពេលកន្លងមក។ នាយករដ្ឋមន្រ្តីទាំងពីរបានចាត់ទុកថា នេះគឺជាកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពល ដូច្នេះភាគីទាំងពីរគប្បីសហការអនុវត្តគម្រោងជាក់ស្ដែង។ នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពក្នុងការបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ អនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងរៀបចំកិច្ចប្រជុំលើកទី១៦ នាពាក់កណ្ដាលឆ្នាំ២០១៩។

leftcenterrightdel
លោកស្រីនាយករដ្ឋមន្រ្តីរូម៉ានី Viorica Dancila ទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc (រូបថត៖ vnanet.vn)

ថ្នាក់ដឹកនាំទាំងពីរបានចាត់ទុកថា ភាគីទាំងពីរគប្បីរៀបចំយ៉ាងសកម្មនូវពិធីរំលឹកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-រូម៉ានី (១៩៥០-២០២០) ព្រមទាំងខិតខំប្រឹងប្រែងរៀបចំកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ២០១៩-២០២០។

លោកស្រីនាយករដ្ឋមន្រ្តីរូម៉ានី Viorica Dancila វាយតម្លៃថា ទោះបីសហគមន៍ជនជាតិវៀតណាមនៅប្រទេសរូម៉ានីមានតិចតូចក្តី ប៉ុន្តែគួរឲ្យជឿទុកចិត្ត ពូកគេធ្វើសមាហរណកម្មល្អ រួមវិភាគទានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសរូម៉ានី រួមចំណែកជម្រុញទំនាក់ទំនងទ្វេភាគី។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះលោកស្រីនាយករដ្ឋមន្រ្តី Viorica Dancila និងរដ្ឋាភិបាលរូម៉ានីដែលបានយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនវៀតណាមនៅប្រទេសរូម៉ានីឲ្យមានជីវភាពរស់នៅល្អប្រសើរ រួមវិភាគទានយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរ។

បន្ទាប់កិច្ចពិភាក្សា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកស្រីនាយករដ្ឋមន្រ្តី Viorica Dancila បានអញ្ជើញជាសក្សីក្នុងការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន និងចូលរួមសន្និសិទ្ធកាសែតអំពីលទ្ធផលនៃកិច្ចពិភាក្សា៕

បកប្រែដោយ Thuy Anh