នាថ្ងៃទី៣០ ខែវិចិ្ឆការ នៅឯទីស្នាក់ការសភាជាន់ទាបអាមេរិក លោកស្រី Truong Thi Mai បានជួបសវនាការជាមួយលោក Ted Yoho សមាជិកសភាជាន់ទាបអាមេរិក និងជាប្រធានអនុគណៈកម្មាធិការអាស៊ី-ប៉ាស៊ីហ្វិក នៃគណៈកម្មាធិការទាក់ទងបរទេសសភាជាន់ទាបអាមេរិក ។

leftcenterrightdel
លោកស្រី Truong Thi Mai បានជួបសវនាការជាមួយលោក Ted Yoho (រូប​ថត៖ vov.vn)

 

លោកស្រី Truong Thi Mai បានអះអាងថា បក្ស និងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ទំ នាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋាននៃការគោរព និងលើកកម្ពស់ក្របខ័ណ្ឌនៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលត្រូវបានបង្កើតឡើងក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នាពេលថ្មីៗនេះ និងបង្កើនការកសាង និងពង្រឹងទំនុកទុកចិត្ត ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគី មានការអភិវឌ្ឍន៍ប្រកបដោយចីរភាព និរន្តរភាព និងឆ្ពោះទៅអនាគត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

លោក Ted Yoho បានសម្តែងនូវក្តីសប្បាយរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ព្រមទាំងបានសម្តែងនូវឆន្ទៈរបស់អាមេរិកក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម និងសហការជាមួយវៀតណាមក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ក្នុងទំនាក់ទំនងទ្វេភាគី ។ លោកក៏សង្កត់ធ្ងន់ដែរថា សហរដ្ឋអាមេរិកផ្តោតសំខាន់ទៅលើមុខងារ តួនាទីរបស់វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចាត់ទុកវៀតណាមជាដៃគូសំខាន់មួយក្នុងតំបន់៕

បកប្រែដោយ Duy Hoan