នៅឯកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពថា នឹងបន្តពង្រឹងជំនឿជឿទុកចិត្តខាងនយោបាយតាមរយៈការរក្សាដំណើរទស្សនកិច្ច និងការជួបជុំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិសន្តិសុខ និងចែករំលែកបទពិសោធន៍ស្តីពីការកសាងគោលនយោបាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៃសេដ្ឋកិច្ចសមុទ្រវៀតណាម។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe (រូប​ថត៖ vnanet.vn)

ចំណែកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថា នឹងបន្តជំរុញថែមទៀតនូវទំនាក់ទំនងលើវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យឧស្សាហកម្មបន្ទាប់បន្សំ ថាមពល កសិកម្ម បច្ចេកវិទ្យាខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធ និងសម្រួលឲ្យផ្លែឈើរបស់ប្រទេសទាំងពីរបាននាំចូលទីផ្សាររបស់គ្នាទៅវិញទៅមក និងផ្លាស់ប្តូរលើវិធានការនានាដើម្បីពន្លឿនដំណើរកានៃគម្រោងមួយចំនួនរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc និង​នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ថ្លែង​នៅ​ឯសន្និសិទសារព័ត៌មាន (រូប​ថត៖ vnanet.vn)

ឯបញ្ហានៅសមុទ្រខាងកើតវិញ នាយករដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់អំពីសារៈសំខាន់នៃការធានាសន្តិសុខសុវត្ថិភាពនាវាចរណ៍ និងអកាសចរណ៍ ដោះស្រាយរាល់ជម្លោះដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982) អនុវត្តយ៉ាងពេញលេញ និងមានប្រសិទ្ធភាពសេចក្តីប្រកាសស្តីពីការប្រព្រឹត្តិរបស់ភាគីនានានៅក្នុងសមុទ្រខាងកើត(DOC) និងសម្រេចក្រមប្រតិបត្តិសមុទ្រខាងកើត(COC) ប្រកបដោយប្រសិទ្ធភាព និងមានសុពលភាព នាពេលឆាប់ៗខាងមុខនេះ៕

បកប្រែដោយ Duy Hoan