leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី  Nguyen Xuan Phuc បានជួបជាមួយលោកនាយករដ្ឋមន្ដ្រីជប៉ុន Shinzo Abe (រូបថត៖ vnanet.vn)

 

នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ដ្រីជប៉ុន Shinzo Abe ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា ភាគីទាំងពីរគប្បីពង្រឹងការសម្របសម្រួលដើម្បីធ្វើឲ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ដ្រវៀតណាម និងជប៉ុនមានការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយប្រសិទ្ធភាពថែមទៀត ព្រមទាំងអនុវត្ដបានល្អនូវការព្រមព្រៀង និងសេចក្ដីថ្លែងការណ៍រួមដែលភាគីទាំងពីរបានយល់ព្រមនៅដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Tran Dai Quang នាពេលថ្មីៗនេះ។ លោកនាយករដ្ឋមន្ដ្រីទាំងពីរក៏បានឯកភាពថា ប្រទេសទាំងពីរគួរតែខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីផ្តល់សច្ចាប័ន និងដាក់ឲ្យដំណើរការកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ដើម្បីនាំមកផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងតំបន់។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបង្កើនកិច្ចសហប្រតិបត្ដិការនៅវេទិកាពហុភាគីក៏ដូចជាក្នុងក្របខ័ណ្ឌនៃអាស៊ាន- ជប៉ុន ដើម្បីរួមចំណែកក្នុងការជំរុញសន្ដិភាព កិច្ចសហប្រតិបត្ដិការ និងការអភិវឌ្ឍនៅតំបន់។

leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី  Nguyen Xuan Phuc បានជួបជាមួយលោក Giuseppe Conte នាយករដ្ឋមន្ដ្រីអីុតាលី (រូបថត៖ vnanet.vn)

 

leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី  Nguyen Xuan Phuc បានជួបជាមួយលោកស្រី Sheikh Hasina នាយករដ្ឋមន្ដ្រីបង់ក្លាដេស (រូបថត៖ vnanet.vn)

 

ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc បានជួបទ្វេភាគីជាមួយលោកស្រី Erna Solberg នាយករដ្ឋមន្ដ្រីន័រវែស; លោកស្រី Sheikh Hasina នាយករដ្ឋមន្ដ្រីបង់ក្លាដេស; លោក Emmanuel Macron ប្រធានាធិបតីបារាំង; លោក Giuseppe Conte នាយករដ្ឋមន្ដ្រីអីុតាលី និងលោក Mauricio Macri ប្រធានាធិបតីអាហ្សង់ទីន។ល។៕

បកប្រែដោយ Pham Diep