ក្រុមសិល្បករយើងខ្ញុំត្រូវបានអញ្ជើញទៅទស្សនាសិក្សានៅទីកន្លែងជាក់ស្តែងនៅតំបន់ដែលសម្បូរទៅដោយផ្កាឈូក ជាតំបន់ទឹកអណ្តែតមួយ។ គោលដៅមកដល់មួយដ៏គួរឱ្យចាប់អារម្មណ៍បំផុតនោះគឺទន្លេ So Ha។ បើគ្មានការសិក្សាជាមុនអំពីឯកសារនោះទេ ហើយនិងគ្មានការណែនាំពីកម្មាភិបាលការពារព្រំដែនខេត្ត និងសហសេវិកនៅទីក្រុង Cao Lanh ទេ យើងប្រាកដជាមិនអាចដឹងថា កន្លែងដែលយើងខ្ញុំកំពុងឈរជើងនោះគឺព្រំដែននៃប្រទេសវៀតណាមឡើយ។ នៅម្ខាងទន្លេ So Ha គឺជាប្រទេសមិត្តកម្ពុជា យើងខ្ញុំសង្កេតឃើញថា ជីវភាពរស់នៅតាមសង្ខាងទន្លេ គឺជាភូមិរបស់សាច់ញាតិគ្នាតាំងពីយូរមកហើយអញ្ចឹង។ ស្រាប់តែនឹកឃើញពាក្យសម្ដីរបស់លោកវរសេនីយ៍ឯក Nguyen Dinh Anh ស្នងការនយោបាយបញ្ជាការដ្ឋាន កងទ័ពការពារព្រំដែនខេត្ត Dong Thap បាននិយាយថា នៅទីនេះ “ស្រែមួយប្រទេសពីរ” ហេតុដូច្នេះ អត្ថន័យនៃ ក្ដីស្រឡាញ់របស់ប្រជាជននៃប្រទេសទាំងពីរមានភាពជិតស្និទ្ធិនឹងគ្នាណាស់។

leftcenterrightdel
កងយោធភូមិភាគលេខ៧ ចុះកិច្ចព្រមព្រៀងជាមួយកងយោធពលខេមរភូមិន្ទ

 

អង្គុយនៅលើកាណូតដែលបញ្ជាដោយលោកអនុសេនីយ៍ឯកបំរុង Duong Hoang Anh យើងខ្ញុំជិះចូលទន្លេ So Ha នារដូវទឹកធំ យើងខ្ញុំទទួលបានការស្វាគមន៍ ស្នាមញញឹម ប្រកបដោយមិត្តភាពពីទន្លេម្ខាងទៀតនៃប្រជាជនកម្ពុជាដែលកំពុងធ្វើស្រែ។ ទេសភាពសុខសាន្ត និងបរិយាកាស ពោរពេញទៅដោយចំណងមិត្តភាពនៃប្រទេសភូមិផងរបងបានធ្វើឲ្យអ្នកមកពីឆ្ងាយមានអារម្មណ៍កក់ក្តៅ។  ហើយ ដើម្បីមានបរិយាកាសមិត្តភាព និងស្និទ្ធស្នាលនោះ ប្រជាជននៃប្រទេសទាំងពីរដែលរស់នៅតាមព្រំដែនបានឆ្លងកាត់ដំណាក់កាលដ៏យូរអង្វែងមួយដែលភាគីទាំងពីរបានរួមគ្នាពូនជ្រំ រក្សានូវតម្លៃប្រពៃណីដ៏ល្អប្រសើរនោះ។ លោកវរសេនីយ៍ឯក Pham Van Tung ប្រធានសេនាធិការ កងទ័ពខេត្ត Dong Thap បានមានប្រសាសន៍ថា៖ “ខេត្ត Dong Thap មានព្រំប្រទល់ ជាមួយប្រទេសមិត្តកម្ពុជា ដោយមានប្រវែងជាង ៥០ គីឡូម៉ែត្រ។ ចាប់ពីថ្នាក់ ខេត្តរហូតទៅដល់អង្គភាព និងមូលដ្ឋានទាំងអស់សុទ្ធតែ មានទំនាក់ទំនងជិតស្និទ្ធជាមួយអង្គភាពសមភាគីជាមួយកម្ពុជា ហើយបញ្ជាការដ្ឋានការពារព្រំដែនខេត្តក៏បាន ចងសម្ព័ន្ធមេត្រីភាពជាមួយតំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែងផងដែរ។ ក្នុងប៉ុន្មានឆ្នាំកន្លងមក ខេត្ត Dong Thap បានជួយបណ្តាតំបន់នៃប្រទេសមិត្តកម្ពុជាស្ថាបនាសំណង់ប្រកបដោយខ្លឹមសារមួយចំនួន។ គិតត្រឹមតែកងទ័ព ការពារព្រំដែនខេត្តក៏បានជួយផ្តល់នូវថវិការាប់ពាន់លានដុងដល់មិត្តដើម្បីធ្វើបន្ទាយ សាលប្រជុំ ហេដ្ឋារចនាសម្ព័ន្ធ។ ផ្លូវ និងស្ពាន Dinh Ba តភ្ជាប់ទន្លេ So Ha គឺជាសំណង់មួយក្នុងចំណោមសំណង់មិត្តភាព បានជួយដល់បណ្តាតំបន់ក្នុងប្រទេសកម្ពុជាមានការអភិវឌ្ឍសេដ្ឋកិច្ច។ ហើយកម្មាភិបាល យុទ្ធជននៅទីនេះ ស្ទើរតែចេះភាសាខ្មែរគ្រប់ៗគ្នា។

ក្នុងខេត្ត Long An នៅស្រុក Vinh Hung ក៏មានតំបន់ប្រពៃណីមួយដែលតំណាងឲ្យសេចក្ដីស្រឡាញ់រាប់អានគ្នារបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ នោះគឺបូជនីយដ្ឋានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីមានឈ្មោះ Long Khot។ នៅឆ្នាំ១៩៧៨ គ្រាពេលដែល កងទ័ពរបស់ពួក ប៉ុល ពត បានរំលោភឈ្លានពានព្រំដែនវៀតណាម ហើយយុទ្ធជន និងកម្មាភិបាល Long Khot  បានច្បាមជាប់នៅតាមដងទន្លេ Long Khot អស់រយៈពេល៤៣ថ្ងៃដើម្បីតស៊ូ ការពារព្រំដែនយ៉ាង អង់អាចក្លាហាន។ កម្មាភិបាល យុទ្ធជន និងប្រជាជនជាច្រើនបានពលី ហើយមកទល់ថ្ងៃនេះមិនទាន់រកឃើញ អដ្ឋិធាតុឡើយ។

ក្នុងចំណោមកេរ្តិ៍ដំណែលដែលត្រូវបានរៀបចំឡើងវិញ និងអភិវឌ្ឍតំបន់ Long Khot នោះមានសំណង់ដ៏សំខាន់មួយគឺជាបូជនីយដ្ឋានរំលឹកវីរជនវៀតណាមដែលបានពលីជីវិតក្នុងសង្គ្រាមការពារព្រំដែនភាគនិរតី និងបំពេញកាតព្វកិច្ចអន្តរជាតិនៅលើទឹកដីកម្ពុជា ...

តំបន់លេចធ្លោមួយក្នុងចំណោមតំបន់ភាគខាងត្បូងវៀតណាមដែលបានអនុវត្តយ៉ាងប្រសិទ្ធភាពនូវភារកិច្ចខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន ហើយនិងរួមគ្នាការពារ ព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព នោះគឺខេត្ត Binh Phuoc។ ខេត្តត្បូងឃ្មុំ និងខេត្ត Binh Phuoc គឺជាខេត្តពីរដែលត្រូវបានជ្រើសរើសជាខេត្តដែលធ្វើការងារនេះបានល្អបំផុតនៃប្រទេសទាំងពីរ។ យោងតាមកាលកំណត់ ដល់ដំណាច់ឆ្នាំ២០១៨  ការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនដោយមានទាំង បង្គោលធំ និងប្រព័ន្ធបង្គោលតូចតាមបណ្តោយខ្សែព្រំដែន ២៦០ គីឡូម៉ែត្រ នឹងត្រូវបានបញ្ចប់ជាសារវន្ត។

នៅចុងឆ្នាំនេះផ្លូវទៅកាន់ព្រំដែនខេត្ត Binh Phuoc ត្រូវបានគ្របដណ្តប់ដោយអ័ព្ទព្រៃឈើ អាកាសធាតុត្រជាក់ស្រឹមៗមិនខុសប៉ុន្មានពីរដូវរងានៅភាគខាងជើងវៀតណាមទេ។ ក្នុងរដូវកាលនេះសកម្មភាព ល្បាតរួមរវាងកងទ័ពការពារព្រំដែនវៀតណាម និងកងកម្លាំងរបស់ប្រទេសមិត្តជួបការលំបាកជាងដោយសារតែត្រូវឆ្លងកាត់ស្ទឹង ព្រៃឈើ ក្នុងស្ថានភាពអាកាសធាតុ ពិបាកទ្រាំដែរ។ យើងខ្ញុំមកកាន់ប៉ុស្តិ៍ការពារព្រំដែន Chiu Riu ដែលជាប៉ុស្តិ៍ដែលការពារគ្រប់គ្រងប្រវែងខ្សែព្រំដែន ២១.៦ គីឡូម៉ែត្រ ដោយក្នុងនោះមានទាំងស្ទឹង និងទន្លេអស់ ១៥.៤ គីឡូម៉ែត្រ ។ ជារៀងរាល់ខែ កម្លាំងនៃប៉ុស្តិ៍ការពារព្រំដែនសង្ខាងបានធ្វើការល្បាតរួមម្តង។ តាមការកំណត់ ភាគីទាំងពីរត្រូវបានធ្វើកិច្ចពិភាក្សា ថ្នាក់ខេត្តដោយមានការចូលរួមពីសំណាក់រាល់កម្លាំងមានសមត្ថកិច្ច អាជ្ញាធរដែនដីថ្នាក់ស្រុកដើម្បីសម្របសម្រួលនូវរាល់ភារកិច្ចរួមជាប្រចាំ។ ថ្នាក់ខេត្ត Binh Phuoc និងស្រុកនានាតែងតែផ្តល់ជំនួយដល់កម្លាំងប្រដាប់អាវុធ និងប្រជាជននៃភាគីមិត្ត នាពេលថ្មីៗនេះ គឺបានជួយ កសាងនូវបន្ទាយសម្រាប់កងវរសេនាតូច២០៤ នៅខេត្ត ក្រចេះ ព្រមទាំងជួយបណ្តាអង្គភាពមិត្ត ខួងអណ្តូងទឹក ជីកស្រះចិញ្ចឹមត្រី ពង្រីកនូវគំរូបង្កបង្កើនផលដំណាំ ការចិញ្ចឹមសត្វដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់អង្គភាពនានាទៀតផង។

ក្នុងឱកាសរំលឹកខួបលើកទី៤០ នៃទិវាជ័យជម្នះលើសង្រ្គាមការពារព្រំដែនភាគនិរតីវៀតណាម និងរួមជាមួយកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះ អង្គភាព និងតំបន់នានាក្នុងភូមិសាស្រ្ត យោធភូមិភាគលេខ៧ យោធភូមិភាគលេខ៩ បានសហការជាមួយរាល់អង្គភាព និងតំបន់របស់សមភាគី ចាប់ដំណើរការនូវមួយសេរីសកម្មភាពរំលឹកទិវានេះប្រកបដោយខ្លឹមសារនៅលើទឹកដីនៃប្រទេសកម្ពុជាតែម្តង។ ប្រជាជនកម្ពុជាក្រីក្ររាប់ពាន់នាក់ត្រូវបានទទួលការពិនិត្យសុខភាព ចែកថ្នាំដោយឥតគិតថ្លៃ។ រាល់សកម្មភាពរៀបចំឲ្យមានការជួបជុំ សួរសុខទុក្ខ ទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្រ្ត។ល។ ត្រូវបានប្រព្រឹត្តទៅក្នុងវិសាលភាពដ៏ធំទូលាយនៅគ្រប់តំបន់។ សំណង់ជាច្រើនដែលវៀតណាមបានជួយកម្ពុជាក៏ត្រូវបានសម្រេចដោយទាន់ពេលផងដែរ។ នេះគឺជាបរិស្ថាន និងឱកាសដើម្បីភាគីទាំងពីរជំរុញនូវរាល់សកម្មភាពការទូត ពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាព។

តាមប្រសាសន៍របស់លោកឧត្តមសេនីយ៍ទោ Vo Minh Luong មេបញ្ជាការកងយោធភូមិភាគលេខ ៧ បានឱ្យដឹងថា រហូតមកដល់ពេលនេះកងយោធភូមិភាគលេខ ៧ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ និងចងសម្ព័ន្ធមេត្រីភាពជាមួយអង្គភាព៥ របស់សមភាគីមិត្ត។ ហើយអង្គភាពចំណុះនានានៅតាម ខេត្ត និងនៅទីក្រុងហូជីមិញ សាលាយោធាយោធភូមិភាគ កងពលធំលេខ៥ ។ល។ បានចុះហត្ថលេខាលើ កិច្ចសហប្រតិបត្តិការជាមួយអង្គភាពមិត្តចំនួន១៧។

ថ្មីៗនេះបញ្ជាការដ្ឋានយោធភូមិភាគលេខ៧ បានសហការជាមួយបញ្ជាការដ្ឋានយោធភូមិភាគលេខ២ យោធភូមិភាគលេខ៤ របស់ភាគីមិត្តសាងសង់អគារប្រពៃណីនៃបញ្ជាការដ្ឋានសមរភូមិលេខ ៧៧៩ នៅខេត្តត្បូងឃ្មុំ និងអគារប្រពៃណីនៃបញ្ជាការដ្ឋានសមរភូមិលេខ៤៧៩ ។ ការជួយគាំទ្រ និងផ្តល់ថវិកាដើម្បីកសាង និងរៀបចំ ពិធីសម្ពោធអគាររដ្ឋបាលសម្រាប់បណ្តាអង្គភាពនៃ កងយោធពលខេមរភូមិន្ទទាំងអស់នេះសុទ្ធតែត្រូវបានផ្តើមចេញពីចំណងសាមគ្គីភាព និងហប្រតិបត្តិការមិត្តភាព ផងដែរ។

បួនទស្សវត្សរ៍បានកន្លងផុតទៅហើយ ចាប់តាំងពីជ័យជម្នះ៧ មករានោះ កងទ័ព និងប្រជាជននៃ ប្រទេសទាំងពីរវៀតណាម កម្ពុជា នៅតែរក្សាបាននូវ ចំណងសាមគ្គីភាព មិត្តភាពជានិច្ច។ ទន្លេមេគង្គនោះ នៅពោរពេញទៅដោយមនោសញ្ចេតនា និងជាសក្សីឲ្យទំនាក់ទំនងប្រកបដោយភក្តីភាព ស្មោះស្ម័គ្រ ស្រឡាញ់រាប់អានគ្នានៃប្រជាជននៅតាមសង្ខាងព្រំដែន៕

បកប្រែដោយ Minh Trung