leftcenterrightdel
ខេត្ត Gia Lai រៀបចំពិធីបុណ្យគោរពវិញ្ញាណក្ខ័ន្ធ និងបញ្ចុះសព

 

នេះតាមពាក្យសម្ដីដ៏រំភើបចិត្តរបស់អតីតយុទ្ធជនជើងចាស់មួយរូបក្នុងពិធីបុណ្យគោរពវិញ្ញាណក្ខ័ន្ធ និងបូជាអដ្ឋិធាតុទាំង២១នៃយុទ្ធជនពលីវៀតណាមដែលបានពលីជីវិតនៅលើទឹកដីកម្ពុជាកាលពីសម័យសង្គ្រាម។ នាថ្ងៃនោះនៅវេលាម៉ោង​ ៥ព្រឹក ប្រជាជនជាច្រើនយ៉ាងកុះករនៅខេត្ត Gia Lai បានតម្រង់ជួរនៅតាមបណ្តោយផ្លូវដែលនៅជិតច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh ដើម្បីស្វាគមន៍ទទួលអដ្ឋិធាតុយុទ្ធជនពលីត្រឡប់ស្រុកកំណើតវិញ។

ថ្លែងវិប្បយោគកថាក្នុងពិធីនេះលោកស្រី Huynh Nu Thu Ha អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai បានអះអាងថា៖ ដោយមានស្មារតីអន្តរជាតិដ៏ឧត្តុងឧត្តមបំផុត ចំណងសាមគ្គីភាព មិត្តភាពស្អិតល្មួតរវាងវៀតណាម និងកម្ពុជា កម្មាភិបាល យុទ្ធជន និងអ្នកឯកទេសវៀតណាមជាច្រើនបានជួយសង្គ្រោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ យុទ្ធជន ជំនាញការវៀតណាមជាច្រើនបានប្រយុទ្ធគ្នាយ៉ាងក្លាហាន ហើយបានពលីនៅក្នុងទឹកដីកម្ពុជាដែរ។ ការទទួលយុទ្ធជនពលីឲ្យត្រឡប់មាតុប្រទេសនោះ គឺជាបំណងប្រាថ្នាចេញពីដួងចិត្តរបស់បក្ស រដ្ឋ ប្រជាជន និងក្រុមគ្រួសារនៃវីរបុរសទាំងអស់នេះ។

តាំងពីឆ្នាំ២០០១ មកទល់បច្ចុប្បន្ននេះ ក្រុមការងារ K52 បានយកឈ្នះលើគ្រប់ឧបសគ្គទាំងអស់ ហើយបានស្វែងរកយុទ្ធជនពលីតាមភូមិឃុំជាង ១,០៥០ ក្នុងខេត្ត៣ គឺព្រះវិហារ ស្ទឹងត្រែង និងរតនគីរី។ ហើយបានស្វែងរកឃើញ និងធ្វើមាតុភូមិនិវត្តន៍បានអដ្ឋិធាតុជាង ១,៣៩៥  នៃយុទ្ធជន ជំនាញការស្ម័គ្រចិត្តវៀតណាមដែលបានពលីនៅក្នុងបណ្តាសម័យសង្គ្រាមនៅលើទឹកដីកម្ពុជា។

លោក Chau Ngoc Tuan អនុលេខាគណៈកម្មាធិការបក្សខេត្ត Gia Lai បានអះអាងថា៖ ការងារស្វែងរក ប្រមូលអដ្ឋិធាតុជួបការលំបាកកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រុមការងារ K52 ត្រូវតែបន្តធ្វើឲ្យបានល្អការងារក្តាប់ព័ត៌មាន ព្រមទាំងឆ្លៀតការជួយគាំទ្រពីភាគីមិត្តដើម្បីសម្រេចការងារនេះ។ ឲ្យតែនៅមានអដ្ឋិធាតុយុទ្ធជនពលីរបស់យើងកំពុងនៅលើទឹកដីរបស់មិត្តគឺក្រុមការងារ K52 នៅបន្តចេញដំណើរទៅស្វែងរកផងដែរ ... ៕

បកប្រែដោយ Minh Trung