សប្តាហ៍ភាពយន្តអបអរសាទរមហោស្រពភាពយន្តវៀតណាម - ២០១៧
កប.អនឡាញ - ពីថ្ងៃទី ៨ ដល់ ទី១៤ ខែវិច្ឆិកា សប្តាហ៍ភាពយន្តអបអរសាទរមហោស្រពភាពយន្តវៀតណាម លើកទី២០ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដោយមានភាពយន្តចំនួន ២៩ បានបញ្ចាំងដោយឥតគិតថ្លៃ។ ភាពយន្ត “ Sai Gon បងស្រឡាញ់អូន” នឹងបានបញ្ចាំងនៅពិធីបើកសប្តាហ៍ភាពយន្តនៅមជ្ឈមណ្ឌលបញ្ចាំងភាពយន្តជាតិ នៅទីក្រុងហាណូយ នាពេលយប់ ថ្ងៃទី ៨ ខែវិច្ឆិកា។
រូបថត៖ nhandan.com.vn
ដោយពាក្សស្លោក “កសាងឧស្សាហកម្មភាពយន្តទំនើប និងមនុស្សសាស្រ្ត” មហោស្រពភាពយន្តវៀតណាម លើកទី២០ គឺជាព្រឹត្តិការណ៍វប្បធម៌ជាតិ សំដៅឧទ្ទេសនាម និងផ្សព្វផ្សាយវប្បធម៌វៀតណាមជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជាតិតាមរយៈភាពយន្តវៀតណាមនានា។
ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅនៅទីក្រុង Da Nang ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកាខាងមុខនេះ។
បកប្រែដោយ Thuy Anh