ពានរង្វាន់មានឈ្មោះថា “Champions Trophy AFF-EAFF” នេះយោងតាមអនុស្សរណៈរវាងសហព័ន្ធបាល់ទាត់អាស៊ី-អាគ្នេយ៍ និងសហព័ន្ធបាល់ទាត់អាស៊ីខាងកើត ដែលបានចុះហេត្ថលេខានាថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៩។ ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងកំពុងជាក្រុមឈ្នះជើងឯកក្នុងពានរង្វាន់បាល់ទាត់អាស៊ីខាងកើត ឆ្នាំ ២០១៧ ព្រមទាំងគឺជាក្រុមជោគជ័យជាងគេដែលបានឈ្នះជើងឯក ៣ដងក្នុង ៧ដង ពានរង្វាន់នេះបានធ្វើឡើង។

“Champion Trophy AFF-EAFF” គឺជាផ្តើមគំនិតរបស់សហព័ន្ធបាល់ទាត់អាស៊ី-អាគ្នេយ៍ សំដៅឆ្ពោះទៅរកគោលដៅសហប្រតិបត្តិការ និងសិក្សាបទពិសោធន៍ពីខឿនបាល់ទាត់អភិវឌ្ឍន៍របស់តំបន់អាស៊ីខាងកើត។ ឆ្នាំ ២០១៩ គឺជាឆ្នាំដំបូងពានរង្វាន់នេះបានធ្វើឡើង។ ការប្រកួតប្រជែងពានរង្វាន់អន្តរតំបន់នឹងបានធ្វើឡើងដោយប្តូរវេនគ្នាដែលបានចូលរួមរបស់ក្រុមឈ្នះជើងឯកអាស៊ីខាងកើត និងក្រុមឈ្នះជើងឯកអាស៊ី-អាគ្នេយ៍៕

តាម vovworld.vn