leftcenterrightdel
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមឈ្នះពានរង្វាន់ AFF Suzuki Cup 2018

ទីភ្នាក់ងារព័ត៌មាន AFP របស់បារាំង និងទីភ្នាក់ងារព័ត៌មានរ៉យទ័ររបស់អង់គ្លេស បានផ្សាយព័ត៌មានអំពីជ័យជម្នះរបស់ក្រុមបាល់ទាត់ជម្រើស​ជាតិវៀតណាម។ ក្រោមចំណងជើងថា "ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានឈ្នះពានរង្វាន់ AFF Suzuki Cup 2018 ដោយសារការទាត់បាល់ធ្លាក់មិនទាន់ដល់ដី(វ៉ូឡី)ពីសំណាក់កីឡាករ Anh Duc" អ្នកនិពន្ធ Michael Church របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័របានកោតសរសើរថា ទីបំផុតក្រុមអាវក្រហមបានឈ្នះតំណែងជើងឯកសហព័ន្ធបាល់ទាត់អាស៊ាន (AFF) ជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍មកនេះ ការទាត់បាល់ធ្លាក់មិនទាន់ដល់ដី(វ៉ូឡី)ពីសំណាក់កីឡាករ Anh Duc  បានជួយឲ្យក្រុមរបស់លោកគ្រូ​បង្វឹក Park Hang-seo ដណ្តើមបានជ័យជម្នះគូប្រកួតម៉ាឡេស៊ី និងធ្វើឱ្យអ្នកគាំទ្រជាង ៤០,០០០ នាក់នៅកីឡាដ្ឋាន My Dinh មានការរំភើបខ្លាំង”។

នៅលើគេហទំព័ររបស់ Fox Sports ក៏បានផ្សាយព័ត៌មានពីជ័យជម្នះរបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមនៅ AFF Cup ឆ្នាំ ២០១៨ ផងដែរ។ «វៀតណាមផ្តួលម៉ាឡេស៊ី និងឈ្នះពានរង្វាន់ AFF Suzuki Cup 2018 » គឺជាចំណងជើងនៃអត្ថបទរបស់អ្នកនិពន្ធឈ្មោះ Gabriel Tan បានបង្ហាញយ៉ាងលេចធ្វោនៅលើគេហទំព័ររបស់ Fox Sports៕

បកប្រែដោយ Duy Hoan