leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
វៀតណាមអបអរជ័យជម្នះ


នៅក្នុងការប្រកួតជើងទី២នេះ វៀតណាមប្រើពេលតែ ៦ នាទីប៉ុណ្ណោះនៃតង់ទី១ ដើម្បីបំប៉ោងសំណាញ់ទីរបស់ម៉ាឡេស៊ីដោយសារការទាត់បាល់ធ្លាក់មិនទាន់ដល់ដី(វ៉ូឡី)ពីសំណាក់កីឡាករ Anh Duc ដើម្បីនាំមុខ ១-០។ បន្ទាប់ពីគ្រាប់បាល់បានកើតមានឡើងនៅតង់ទី១ ប៉ុន្តែបន្ទាប់មកគ្មានគ្រាប់បាល់កើតមានទៀតឡើយរាប់បញ្ចូលនៅតង់ទី២ បើទោះជាម៉ាឡេស៊ីព្យាយាមវាយសម្រុកខ្លាំង ហើយម្ចាស់ផ្ទះវៀតណាមការពារវាយបកក៏ដោយ។ សរុបទាំងពីរជើងវៀតណាមឈ្នះ ៣-២ ដោយសារកាលជើងទី១នៅទឹកដីម៉ាឡេស៊ីស្មើគ្នា ២-២។

leftcenterrightdel
កីឡាករ Anh Duc 


នេះជាប្រវត្តិសាស្ត្រលើកទី២ដែលវៀតណាមឈ្នះជើងឯកពានរង្វាន់ AFF Suzuki Cup បន្ទាប់ពីឈ្នះលើកទី១កាលពីឆ្នាំ២០០៨៕

បកប្រែដោយ Duy Hoan