កិច្ចពិភាក្សានេះនឹងបានប្រព្រឹត្តិទៅនាថ្ងៃទៅ ១៤ ខែធ្នូ នៅការិយាល័យទំនាក់ទំនងរួមអន្តរកូរ៉េនៅទីក្រុងព្រំដែន Kaesong  ស.ប.ប.ក។ នៅក្នុងជំនួបនេះ ភាគីទាំងពីរនឹងពិភាក្សាយ៉ាងលម្អិតអំពីការជំរុញការទទួលរៀបចំមហោស្រពកីឡារដូវក្ដៅឆ្នាំ ២០៣២ ហើយរួមគ្នាចូលរួមមហោស្រពកីឡារដូវក្ដៅទីក្រុងតូក្យូឆ្នាំ ២០២០។

leftcenterrightdel
កីឡាករប្រទេសកូរ៉េទាំងពីរនៅពិធីបិទមហោស្រពអូឡាំពិក Pyeongchang (រូបថត៖ vnanet.vn)

ផែនការនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តសេចក្តីប្រកាសទីក្រុងព្យុងយ៉ាង ដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងមេដឹកនាំ ស.ប.ប.ក បានចុះហត្ថលេខា ក្រោយពីកិច្ចប្រជុំកំពូលលើកទី៣ រវាងភាគីទាំងពីរនៅទីក្រុងព្យុងយ៉ាងកន្លងទៅ៕

តាម vovworld.vn