leftcenterrightdel
ពានរង្វាន់ជើងឯកលីកកំពូលអង់គ្លេស (Premier League) និងសម្ព័ន្ធលីកបាល់ទាត់អង់គ្លេសទាំង ២ គ្រឿងដែលក្លឹប Manchester City ដណ្តើមបាននារដូវកាលប្រកួតឆ្នាំ ២០១៧-២០១៨ បានមកដល់ប្រទេសវៀតណាម

ធនាគារ Saigon Hanoi SHB  ជាដៃគូផ្នែកហិរញ្ញវត្ថុផ្លូវការរបស់ក្លឹប Manchester City បានរៀបចំពិធីទទួល និងដាក់ទៅលើឡានក្រុងពីរជាន់ ដើម្បីឲ្យអ្នកគាំទ្រអាចឃើញពានរង្វាន់ទាំងពីរគ្រឿងនេះដោយផ្ទាល់ភ្នែក ។ ប្រធានក្រុមប្រឹក្សា ភិបាលនៃធនាគារ SHB លោក Do Quang Hien បានឲ្យដឹងថា៖    "រូបភាពនៃពាណិជ្ជសញ្ញា Man City - SHB បានរីករាលដាល ក្នុងសហគមន៍ និងក្នុងដួងចិត្តរបស់អ្នកគាំទ្រកីឡាបាល់ទាត់វៀតណាមនិយាយឡែកនិងនៅលើ ពិភពលោកនិយាយរួម។ ដោយបន្តដំណើរប្រកួតមិត្តភាពរយៈពេល ៣ ឆ្នាំមុននោះ SHB - Man City ក៏មានកម្មវិធីធ្វើសកម្មភាពជាច្រើនផងដែរ។ ជារៀងរាល់ឆ្នាំ យើងខ្ញុំរៀបចំកម្មវិធីកីឡាបាល់ទាត់ដែលមានលក្ខណៈសហគមន៍ កម្មវិធីសប្បុរសធម៌ ហើយក៏បាននាំបាល់ទាត់ទៅកាន់កុមារដែលមានស្ថានភាព យ៉ាងលំបាកផងដែរ"៕

តាម​vovworld.vn