ក្រុមកីឡាវៀតណាមទទួលបានមេដាយមាសចំនួន ៤ គ្រឿង និងជាប់ចំណត់ថ្នាក់ទី១៣ ក្នុងតារាងបញ្ជីមេដាយ។ ក្នុងវគ្គផ្ដាច់ព្រ័ត្រវិញ្ញាសាសម្តែងក្បាច់គុនក្នុងទម្ងន់ ៩៥ គីឡូក្រាម កីឡាករ Nguyen Van Tri បានដណ្ដើមមេដាយមាស បន្ទាប់ពីឈ្នះលើកីឡាករម៉ាឡេស៊ី។ នេះគឺជាមេដាយមាសដំបូងរបស់វិញ្ញាសាសម្តែងក្បាច់គុន និងគឺជាមេដាយមាសទី៣ របស់ក្រុមកីឡាវៀតណាមនៅ ASIAD 2018 ផងដែរ។

leftcenterrightdel
កីឡាករ Tran Dinh Nam ទទួលមេដាយមាសទី២ ក្នុងវិញ្ញាសាសម្តែងក្បាច់គុន (រូបថត​៖ vnanet.vn)

នារសៀលថ្ងៃដដែល កីឡាករ Tran Dinh Nam បានឈ្នះកីឡាករម៉ាឡេស៊ី ក្នុងទម្ងន់ ៧៥ គីឡូក្រាម និងទទួលមេដាយមាសទី២ ក្នុងវិញ្ញាសាសម្តែងក្បាច់គុន និងជាមេដាយមាសទី៤ សម្រាប់ក្រុមកីឡាវៀតណាម។

សូមរំលឹកដែរថា ក្រុមកីឡាករជម្រើសរើស Rowing និងកីឡាកររិនីអត្តពលកម្ម Bui Thi Thu Thao របស់វៀតណាមបានដណ្ដើមមេដាយមាស ២ គ្រឿងហើយ៕

បកប្រែដោយ Thuy Anh