leftcenterrightdel
ក្រុមបារាំងក្លាយជាម្ចាស់ជើងឯក World Cup ២០១៨ (រូបថត៖ Telegraph)

នៅវគ្គជម្រុះ ក្រុមបារាំងបានយកឈ្នះលើក្រុមអូស្ត្រាលីយ៉ាងប្រផុតប្រផើយដោយលទ្ធផល ២-១។ ក្នុងការប្រកួតជាមួយក្រុមប៉េរូ ក្រុម Les Bleus ក៏បានយកឈ្នះដើម្បីឈានទៅវគ្គ ១៦ ក្រុមចុងក្រោយ។ ក្នុងការប្រកួតចុងក្រោយនៃវគ្គជម្រុះ ក្រុមបារាំងនិងក្រុមដាណឺម៉ាកបានត្រឹមលទ្ធផលស្មើគ្នា។

ក្រុមបាល់ទាត់ជម្រើសជាតិបារាំងបានបំបាក់ក្រុមអាហ្សង់ទីន ដោយលទ្ធផល ៤-៣ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ។ ដូច្នេះ បារាំងជាក្រុមដំបូងគេ ដែលបានកក់កៅអីវគ្គ ៨ ក្រុមចុងក្រោយ។

ក្រុមបារាំងបានឈ្នះក្រុមអ៊ុយរូហ្គាយ ដោយលទ្ធផល ២-០ ដែលរកបានគ្រាប់ដោយកីឡាករ Varane និងកីឡាករ Griezmann ក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃ World Cup ២០១៨។

leftcenterrightdel
សមាជិកក្រុមបារាំង លើកបោះលោក Deschamps បន្ទាប់ពីបារាំងក្លាយជាជើងឯក World Cup 2018 (រូបថត៖ FIFA)

ក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ក្រុមបារាំងបានយកឈ្នះបែលហ្ស៊ិក ដោយលទ្ធផល ១-០ ដោយខ្សែការពារ Umtiti តែតបញ្ចូលទីដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup។ ហើយក្នុងវគ្គផ្ដាច់ព្រ័ត្រក្រុមបារាំងបានឈ្នះក្រុមក្រូអាតដោយមានលទ្ធផល ៤-២  ដើម្បីក្លាយជាម្ចាស់ជើងឯក World Cup ២០១៨៕

បកប្រែដោយ Thuy Anh