leftcenterrightdel
ក្រុមបាល់ទាត់អូឡាំពិកវៀតណាមនៅពូល D ជាមួយក្រុមបាល់ទាត់ជប៉ុននៅពានរង្វាន់ ASIAD 18 (រូបថត៖ bongdaplus.vn)

 

ក្រុមបាល់ទាត់អូឡាំពិកវៀតណាមនៅពូល D ជាមួយក្រុមបាល់ទាត់ជប៉ុន ប៉ាគីស្ថាន និងនេប៉ាល់។ វិញ្ញាសារបាល់ទាត់ប្រុសនឹងបានចាប់ផ្ដើមការប្រកួតពីថ្ងៃទី ១៤ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា នៅប្រទេសឥណ្ឌូនេស៊ី។

នៅរសៀលថ្ងៃដដែល ក្នុងវិញ្ញាសារបាល់ទាត់ប្រុសអាយុក្រោម ១៩ ឆ្នាំ (U.19) វៀតណាមបានយកឈ្នះក្រុមបាល់ទាត់ឡាវក្នុងលទ្ធផល ៤-១ ដើម្បីនាំមុខពូល A ដោយទទួលពន្ទុ ៧ ក្រោយការប្រកួតចំនួន ៣ នៅពានរង្វាន់អាស៊ីអាគ្នេយ៍ ២០១៨។ ចំពោះវិញ្ញសារបាល់ទាត់នារីអាយុក្រោម ១៩ ឆ្នាំ វៀតណាម បានយកឈ្នះក្រុមបាល់ទាត់សិង្ហបុរីក្នុងលទ្ធផល ១០-០ នៅពានរង្វាន់អាស៊ីអាគ្នេយ៍ ២០១៨ តាមរយៈនោះបាននាំមុខពូល B ដោយទទួលបាន ៦ ពន្ទុក្រោយការប្រកួតចំនួន ២៕

បកប្រែដោយ Pham Diep