leftcenterrightdel
 

អ្នក​គាំ​ទ្រ រុស្ស៊ី ចុះ​ផ្លូវ​អបអរសាទរ​ជ័យជំនះ

នា​ពេល​ទៀប​ភ្លឺ​ថ្ងៃទី ២០ មិថុនា (ម៉ោង​នៅ​វៀតណាម) ក្រុម​បាល់​ទាត់​ជម្រើស​ជាតិរុស្ស៊ី​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំងៗ​ ពីសំណាក់​អ្នក​គាំទ្រ​ដោយ​ដណ្តើម​បាន​លទ្ធផល​ជ័យ​ជំនះ ៣ ទល់ ១ លើ​អេ​ស៊ីប ហេតុ​ដូច្នេះ រុស្ស៊ី ទទួ​លបាន​៦ពិន្ទុ​ក្រោយ​ការប្រ​កួ​តពី​រ​លើកក្នុង​ពូល A ។ ដោ​យសារតែបា​នឃើញ​ថ្វី​ដៃយ៉ាង​អស្ចារ្យ​បែបនេះរ​បស់​ក្រុមជម្រើ​សជាតិ អ្នក​គាំទ្រ​រុស្ស៊ី រាប់​ពាន់នាក់បានចុះផ្លូវ អប​អរសាទរជ័យ​​ជំនះ​យ៉ាងសប្បា​យដ​ល់ទៀប​ភ្លឺផ​ងដែរ។​

leftcenterrightdel
កុមារ​មានជំ​ងឺធ្ងន់​បាន​មក​ទស្សនា​ការប្រកួត​បាល់​ទាត់​វើល​ខាប់​នៅ​រុស្ស៊ី

លោក​មហាសេដ្ឋី Abramovich “ដណ្តើម​បាន​ពិន្ទុ”

ម្ចាស់​​នៃ​​ក្លឹប Chelsea លោកមហា​សេដ្ឋី Abramovich ទើប​​តែ​​ទទួល​​បាន​​ការ​​ពេញ​​ចិត្ត​​ពី​​សំណាក់​​អ្នក​​គាំទ្រ​​បន្ទាប់​​ពី​​បាន​​ចំណាយ​​ជិត​​១ លាន​​ដុល្លា​​រអាមេរិក រួម​​ជា​មួ​​យ​ក្រុ​ម​សប្បុរស​ធម៌​នៃមូល​និ​ធិមនុ​ស្សធ​ម៌ Fulfilling Dreams  ជួយ​ឲ្យ​សុបិន​ត្រូវ​បានទ​ស្សនា​ការប្រកួត​បាល់ទាត់ ​World Cup 2018 ដោយ​ផ្ទាល់​នៃ​កុមារ Israel ៣០​នាក់​ដែល​មាន​ជំងឺ​ធ្ងន់ ក្លាយ​ជា​ការ​ពិត។  ថវិកា​ដែល​បាន​រ៉ៃអង្គាស​នោះ​គ្រប់សម្រាប់​ទិញ​សំបុត្រ​យន្តហោះ​ពី Israel  ដល់​រុស្ស៊ី។ ក្រុម​កុមារ​ទាំង​នេះ​នឹង​ត្រូវ​បាន ទស្សនា​ដោយ​ផ្ទាល់​៣ ការ​ប្រកួត​នៅ World Cup 201​8​។

leftcenterrightdel
អ្នក​គាំទ្រជ​ប៉ុនបាន​រើសសំ​រាម​នៅនឹ​ងកន្លែងអ​ង្គុយប​ន្ទាប់ពី​ការប្រ​កួត​បាន​បញ្ចប់

អ្ន​កគាំទ្រជ​ប៉ុនបានបង្ហា​ញពីអំ​ពើល្អ គួរសម​នៅព្រឹត្តិការ​ណ៍វើល​ខាប់

ក្រុម​បាល់ទា​ត់ជ​ម្រើសជា​តិជប៉ុន​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​គាំទ្រយ៉ា​ងខ្លាំង​ដោយបា​នយក​ឈ្នះ ០២ ទ​ល់ ០១ ​លើក្រុ​ម Colombia ក្នុង​ការ​ប្រកួត​ដំបូង​នោះ។ បន្ទាប់​ពីការ​ប្រកួត​បញ្ចប់ ភ្លាមៗ​នោះអ្ន​កគាំទ្រ​ជប៉ុន​បាន​រើស​ឲ្យ​អស់​សំរាម​ដែល​រាយ​ប៉ាយ​នៅ​នឹងក​ន្លែង​អង្គុយរបស់ខ្លួ​នឯង​មុន​ពេល​ចេញ​ទៅ​វិញ។ អំ​ពើល្អៗនេះ​ត្រូវបា​នផ្សព្វផ្សាយលើ​គ្រប់ម​ធ្យោបា​យផ្សព្វ​ផ្សាយ​ព័ត៌មាន ធ្វើ​ឲ្យអ្ន​កគាំ​ទ្រ​ទាំងអស់​គោ​រព និង​រំភើប​ចិត្ត​យ៉ាង​ខ្លាំង៕

បកប្រែដោយ Minh Trung