leftcenterrightdel
ក្រុមជម្រើសកីឡាកាយសម្ព័ន្ធវៀតណាមបានឈ្នះមេដាយមាសចំនួន ២ គ្រឿងក្នុងការប្រកួត World Challenge Cup ART

នៅក្នុងវគ្គផ្តាច់ព្រ័ត្រ កីឡាករ Le Thanh Tung មានការសំដែងដ៏ឆ្នើម ដើម្បីឈានដល់ចំណាត់ថ្នាក់លេខ ១ ដោយមាន ១៤,៦០០  ពិន្ទុ ដែលបានឈ្នះលើគូប្រជែង   Sato Takumi (ជប៉ុន) និង Gischard Benjamin (ស្វ៊ីស) ដើម្បីដណ្តើមបានមេដាយ​មាស។ រីឯកីឡាករ Dinh Phuong Thanh បានឈ្នះមេដាយមាសទី ២ សំរាប់ឲ្យក្រុមជម្រើសកីឡាកាយសម្ព័ន្ធវៀតណាម ផ្នែកធ្នឹមទ្វេ ដោយមាន ១៤,៩៥០ ពិន្ទុនៅវគ្គផ្តាច់ព្រ័ត្រផងដែរ។

World Challenge Cup ART  ឆ្នាំ ២០១៨ ចាប់ផ្តើមប្រព្រឹត្តទៅពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ក្នុងនោះ ក្រុមជម្រើសកីឡាកាយសម្ព័ន្ធវៀតណាម មានកីឡាករចូលរួមចនួន ៥ នាក់៕

តាម vovworld.vn