leftcenterrightdel
ឥណ្ឌូណេស៊ីត្រៀមខ្លួនជាស្រេចសំរាប់ ASIAD ២០១៨ (រូបថត៖vnanet.vn)

តាមនោះ ASIAD លើកទី ១៨ នឹងមានការចូលរួមរបស់ក្រុមកីឡាចំនួន ៤៥ មកពីប្រទេសចំនួន ៤៥ នៅទ្វីបអាស៊ីដោយមាន កីឡាករ កីឡាការិនីចំនួន ១៥ ពាន់នាក់ និងគ្រូបង្វឹករួមជាមួយអ្នកស្ម័គ្រចិត្តចំនួន  ៣ ម៉ឺននាក់។ នៅ ASIAD ១៨ បណ្ដាកីឡាករនឹងប្រកួតក្នុងវិញ្ញាសារចំនួន ៤០ ដោយមានខ្លឹមសារចំនួន ៦៧ និងក្រុមមេដាយចំនួន ៤៦៧។ ដោយមានក្តីសង្ឃឹមជួយឧបត្ថម្ភកីឡាករ កីឡាការិនីឲ្យមានការត្រៀមរៀបចំល្អបំផុតសំរាប់ Olympic Tokyo ២០២០ គណកម្មការចាត់តាំងបានបញ្ជូលខ្លឹមសារប្រកួតចំនួន ៣២ ក្នុងចំណោមវិញ្ញសារប្រកួតចំនួន ៤០ ស្ថិតក្នុងប្រព័ន្ធប្រកួត Olympic។ នាយករងទទួលបន្ទុកការផ្សព្វផ្សាយនិងទំនាក់ទំនងមហាជនចំណុះគណកម្មការចាត់តាំង  ASIAD ១៨  លោក Buldansyah បានឲ្យដឹងថា៖ រហូតមកដល់ពេលនេះ បណ្តាសំណងដែលបំរើឲ្យការប្រកួតកីឡា ASIAD ១៨ ត្រូវបានសម្រេចជិត ១០០%៕

តាម​ vovworld.vn