leftcenterrightdel
 កីឡាបាញ់កំាំភ្លើងវៀតណាមខិតខំដណ្តើមបានមេដាយនៅ ASIAD 2018 (រូបថត៖ vtc.vn)

លោកស្រី Nguyen Thi Nhung អគ្គលេខាធិការសហព័ន្ធកីឡាបាញ់កំាំភ្លើងវៀតណាមបានអះអាងថា ក្រុមកីឡាបាញ់ កាំភ្លើងវៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីដណ្តើមបានមេដាយក្នុងមហោស្រពកីឡាអាស៊ីឆ្នាំ ២០១៨ (ASIAD 2018) ដែលនឹងប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូនេស៊ីនាខែសីហាឆ្នាំ២០១៨។ ក្រុមកីឡាបាញ់កំាំភ្លើងវៀតណាមនឹងចូលរួមប្រកួត ASIAD 2018 ក្នុងវិញ្ញាណសារប្រកួតចំនួន ១៤/២០ ។

ក្នុងពិធីនេះលោកស្រី Nguyen Thi Nhung បានប្រកាសចេញអ្នកឧបត្ថម្ភចំនួន ៣ សម្រាប់កីឡាបាញ់កំាំភ្លើងវៀតណាមដែលមកពីកូរ៉េខាងត្បូង រួមមាន សម្ព័ន្ធក្រុមហ៊ុន Glostar, ក្រុមហ៊ុន Optrontec Vina និងមជ្ឈមណ្ឌលសុខាភិបាល Sun (Sun Medical Center)។ ចំនួនទឹកប្រាក់សរុប ដែលឧបត្ថម្ភដោយសម្ព័ន្ធក្រុមហ៊ុន Glostar និងក្រុមហ៊ុន Optrontec Vina មានចំនួន ២០០,០០០ ដុល្លារអាមេរិក ក្នុងរយៈពេល ២ ឆ្នាំ។ មជ្ឈមណ្ឌលសុខាភិបាល (Sun Medical Center) នឹងពិនិត្យនិងព្យាបាលការរងរបួសសំរាប់កីឡាករបាញ់កំាំភ្លើងវៀតណាម៕

តាម៖ vovworld.vn