leftcenterrightdel
កីឡាករ Xuan Truong លេងយ៉ាងល្អក្នុងការប្រកួតថ្ងៃនេះ

ទោះបីជាក្រុមបាល់ទាត់វៀតណាម និងក្រុមហ្ស៊កដានីបានចូលវគ្គផ្តាច់ព្រ័ត្តនៃពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ី (Asian Cup)​ឆ្នាំ២០១៩ ហើយក៏ដោយក៏ក្រុមទាំងពីរសុទ្ធតែចង់បាន​ឈ្នះ​​ក្នុងការប្រកូតនេះដែរ។

ក្រុមបាល់ទាត់វៀតណាមនាថ្ងៃនេះ​លេងបានល្អគួរសម។ នៅតង់ទី ១ ក្រុមនេះបាន ១ គ្រាប់នាំមុខមុន ដោយកីឡាករ Anh Duc នៅនាទីទី ២៤ ។ ចូលដល់តង់ទី ២ ក្រុមហ្ស៊កដានីរកបាន ១ គ្រាប់សងវិញនៅនាទីទី ៧១ ដោយកីឡាករ Abu Amara ។ លទ្ធផលចុងក្រោយក្រុមបាល់ទាត់វៀតណាម លេងស្មើ ១-១ ជាមួយក្រុមបាល់ទាត់ហ្ស៊កដានី។

ក្រុមបាល់ទាត់វៀតណាមជាប់ថ្នាក់លេខ ២ ដោយលេងបាន ៦ ប្រកួតមាន១០ ពិន្ទុ។ រីឯក្រុមហ្ស៊កដានីជាប់ថ្នាក់​ លេខ ១ ដោយ  មាន១២ពិន្ទុ៕

បកប្រែដោយ Duy Hoan