leftcenterrightdel
គ្រូបង្វឹក Park Hang-seo ផ្ដល់បទសំភាសន៍ក្នុងសន្និសីទកាសែត

នៅសន្និសីទកាសែត  លោកPark Hang-seo គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាម ចែករំលែកថា “តាងនាមឲ្យក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនារបស់ប្រជាជន និងអ្នកគាំទ្រដែលបានផ្ដល់ជូនក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាម ក្នុងពេលកន្លងមក។ ខ្ញុំមានអារម្មណ៍រំភើបចិត្ដយ៉ាងខ្លាំងនៅពេលបានអ្នកគាំទ្រជាច្រើនទទួលស្វាគមន៍យ៉ាងកក់ក្ដៅនាថ្ងៃ ២៨ មករា មក។ នេះគឺជាពានរង្វាន់គួរឲ្យមោទនភាព និងមានអត្ថន័យក្នុងរយៈពេល ៤០ ឆ្នាំនៃបុព្វហេតុកីឡាររបស់ខ្ញុំ”។

លោក Park Hang-seo ប្រាប់អ្នកយកព័ត៌មានថា លោកមិនឆ្ងល់ពីលទ្ធផលនេះទេ ហើយក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាមឈរលំដាប់ថ្នាក់លេខ ២ គឺជាការខិតខំរបស់កីឡាករ និងក្រុមបង្វឹក។ ទោះបីជាមិនឈ្នះពានរង្វាន់ U 23 ទ្វិបអាស៊ីក៏ដោយ ក៏ប៉ុន្ដែយើងខ្ញុំបានពេញចិត្ដនឹងលទ្ធផលនេះដែរ៕

បកប្រែដោយ Thanh Cong