leftcenterrightdel
កីឡាករ Quang Hai ក្នុងក្ដីសប្បាយរីករាយយ៉ាងក្រៃលែង

ក្រុមបាល់ទាត់របស់គ្រូបបង្វឹកលោក Park Hang-seo និងក្រុមកីឡាករបាល់ទាត់ U.23 វៀតណាមឈានចូលវគ្គផ្តាច់ព្រ័ត្រអាស៊ី ២០១៨ អស្ចារ្យដូចរឿងនិទាន “មួយពាន់មួយរាត្រី”ដ៏ផ្អែមល្ហែម។ មិនចាំបាច់ត្រូវការ “កំរាលព្រំហោះ” នោះទេ គ្រូបង្វឹកលោក Park Hang-seo បាននាំក្រុមបាល់ទាត់ U.23 វៀតណាមហោះចូលក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់អាស៊ី ២០១៨ ជាមួយនឹងក្រុមបាល់ទាត់ U.23 អ៊ូសបេគីស្ថាន។

អស់រយៈពេល ១០ ឆ្នាំកន្លងផុតទៅហើយ អ្នកគាំទ្របាល់ទាត់វៀតណាម ទើបតែបានបណ្តែតអារម្មណ៍ក្នុងបរិយាកាសដូច​យប់​មិញ។ ប្រវត្តិសាស្រ្តនៃកីឡាបាល់ទាត់វៀតណាមត្រូវបានបើកទំព័រថ្មីមួយដោយទាំងគ្រូបង្វឹក HLV Park Hang-seo និងកូនសិស្សរបស់លោក។

ជាថ្មីម្តងទៀតភ្លេងជាតិរបស់វៀតណាមនឹងត្រូវបានប្រគំឡើងនៅក្នុងក្តីមោទនៈរបស់ប្រជាជនវៀតណាមចំនួន ៩០ លាននាក់៕

បកប្រែដោយ Minh Trung