leftcenterrightdel
ការប្រកួតយ៉ាងខ្លាំងក្លារវាងកីឡាកររបស់ក្រុមទាំងពីរ
leftcenterrightdel
កីឡាករខ្សែប្រយុទ្ធ Cong Phuong ប្រកួតយ៉ាងល្អ

ក្រោយពីយកឈ្នះក្រុមបាល់ទាត់ Australia ដោយលទ្ធផល ១ - ០ ក្រុមបាល់ទាត់ U.23 វៀតណាមនឹងចូលប្រកួតជាមួយក្រុម បាល់ទាត់ U.23 ស៊ីរី។ ក្នុងការប្រកួតនេះ ក្រុមបាល់​ទាត់ជម្រើសជាតិស៊ីរីមានឱកាសជាច្រើនដែលធ្វើឲ្យទស្សនិកជន​វៀតណាមមានការបារម្ភយ៉ាងខ្លាំងនៅនាទីចុងក្រោយនៃការប្រកួត។ សំណាងណាស់ខណៈដែលខ្សែការពាររបស់ក្រុមបាល់ទាត់​វៀតណាមបានលេងយ៉ាងប្រសិទ្ធភាព និងទទួលយកលទ្ធផល ០-០ ក្នុងការប្រកួតនេះ។

នេះជាលទ្ធផលដែលជួយក្រុមបាល់ទាត់ U.23 វៀតណាមចូលវគ្គប្រកួតប្រាំបីក្រុមនៅពានរង្វាន់ U.23 អាស៊ីដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ក្រុមបាល់ទាត់វៀតណាមជាប់លំដាប់ថ្នាក់លេខ ២ នៅពូល D ដោយទទួលយក ៤ ពន្ទុ ហើយនឹងប៉ះជាមួយក្រុម បាល់ទាត់ជម្រើសជាតិ U.23 អីុរ៉ាក់នៅពូល C ក្នុងវគ្គប្រកួតប្រាំបីក្រុមនាពេលខាងមុខនេះ៕

បកប្រែដោយ Pham Diep