ការប្រកួតនេះមានការចូលរួមពីកីឡាករចំនួន ៣០ នាក់ មកពីខុទ្ទកាល័យរដ្ឋាភិបាល ក្រសួងកិច្ចការផ្ទៃក្នុង អគ្គសេនាធិការដ្ឋាន ក្រសួងគមនាគមន៍និងដឹកជញ្ជូន  ខេត្ដ Ha Tinh និងខេត្ដ Bac Can ផងដែរ។

leftcenterrightdel
កីឡាករទទួលរង្វាន់

ឆ្លងកាត់ ១៥ ប្រកួតយ៉ាងផុសផុល ក្នុងវិញ្ញាសារប្រកួតជាគូ លោកឧត្ដមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការនិងជាអនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេសវៀតណាម និងលោកវរសេនីយ៍ទោ Bui Xuan Ha ទទួលបានរង្វាន់លេខ ១;  លោក Mai Tien Dung រដ្ឋមន្ដ្រីនិងជាប្រធានខុទ្ធកាល័យរដ្ឋាភិបាល និងលោក Ngo Quoc Doanh ទទួលបានរង្វាន់លេខ២; ចំណែកកីឡាករពីរគូដែលមកពីក្រសួងគមនាគមន៍ និងដឹកជញ្ជូន និងធនាគាកសិកម្ម និងអភិវឌ្ឍន៍ជនបទទទួលបានរង្វាន់លេខ ៣ ផងដែរ៕

បកប្រែដោយ Pham Diep