ក្នុងការប្រកួតកីឡាក្នុងកងទ័ពទាំងមូលឆ្នាំ២០១៧ លើកនេះ កីឡាករចំនួន ១,៥០០ នាក់មកពី ៤៧ ស្ថាប័ន និងអង្គភាពក្នុងកងទ័ពទាំងមូលនឹងចូលរួមការប្រកួតលើវិញ្ញាសារទាំង១០។ ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា កីឡាករនឹងចូលរួមការប្រកួតវាយសី ពីងប៉ុង តិន្នីស និងបាល់ទះ។ ការប្រកួតកីឡាលើកនេះ គឺសំដៅលើកទឹកចិត្ដកម្មាភិបាល យុទ្ធជនព្យាយាមលត់ដំខ្លួនលើកកម្ពស់សុខភាព និងបំពេញការងារឲ្យបានល្អ។

leftcenterrightdel
រូបថត ឧទាហរណ៍ (រូបថត៖ TTH)

ថ្លែងមតិក្នុងពិធីនេះ លោកឧត្ដមសេនីយ៍ទោ Pham Hong Huong សង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំកន្លងមក វិស័យកីឡាក្នុងកងទ័ពទាំងមូលតែងតែដើរទន្ទឹមនឹងការអភិវឌ្ឍរបស់វិស័យកីឡានៅទូទាំងប្រទេស។ ក្នុងនោះកីឡាករជាច្រើនក្នុងកងទ័ពបានដណ្ដើមយកមេដាយសម្រាប់ផ្នែកកីឡាវៀតណាមលើការប្រកួតក្នុងតំបន់ និងនៅលើពិភពលោក។ ក្រៅពីការវិនិយោគលើវិស័យកីឡា ការហ្វឹកហាត់កម្លាំងកាយនៅឯអង្គភាពតែងតែទទួលបានការយកចិត្ដទុកដាក់ ការបញ្ជាណែនាំជាប្រចាំពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។ ដើម្បីត្រៀមឲ្យការប្រកួតកីឡាលើកនេះ ក្នុងពេលកន្លងមក អង្គភាពទាំងឡាយបានរៀបចំការប្រកួតកីឡានៅគ្រប់ជាន់ថ្នាក់ និងបានជ្រើសរើសកីឡាករឆ្នើមឲ្យទៅចូលរួមការប្រកួតកីឡាក្នុងកងទ័ពទាំងមូល។ កងកម្លាំងដែលចូលរួមការប្រកួតកីឡាគួរតែប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវភាពស្មោះត្រង់ភាពថ្លៃថ្នូរ ប្តេជ្ញាឈ្នៈដើម្បីទទួលឲ្យបាននូវលទ្ធផលខ្ពស់រួមចំណែកក្នុងភាពជោគជ័យរបស់ការប្រកួតលើកនេះ៕

បកប្រែដោយ Thanh Cong